(ភ្នំពេញ)៖ ​ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ អគ្គិសនីកម្ពុជា ​នឹង​​អាក់ខានផ្គត់ផ្គង់ភ្លើងមួយរយៈពេលខ្លី នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើការកែសម្រួលខ្សែបញ្ជូននៅតំបន់ស្ពានអាកាសផ្សារដីហ៊ុយ និង​ដើម្បីបង្កលក្ខណៈងាយស្រួល និងជួយពន្លឿនដល់ដំណើរការ សាងសង់ស្ពានអាកាសផ្សារដីហ៊ុយ ឲ្យហើយតាមកម្មវិធីដែលបានគ្រោងទុករបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដែលចេញនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧។

សេចក្ដីជូនដំណឹងក៏បានឲ្យដឹងដែរថា ដើម្បីជំនួសខ្សែបញ្ជូនអាកាស១១៥គីឡូវ៉ុល ដែលប៉ះពាល់ស្ពានអាកាស និងការពង្រីកផ្លូវក្រវ៉ាត់ក្រុងនេះ អគ្គិសនីកម្ពុជាកំពុងខិតខំសាងសង់បណ្ដាញតង់ស្យុងខ្ពស់ថ្មីមួយខ្សែទៀត ដោយប្រើប្រាស់ខ្សែកាប់កប់ដី ១១៥គីឡូវ៉ុលជំនួសវិញ៕

ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖