Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងកសិកម្ម ចេញសេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់មេរោគរាតត្បាត នៅលើដំណាំដំឡូងមី

08-09-2017 23:19

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្ដីជូនដំណឹង ស្ដីពីការបង្ការ និងទប់ស្កាត់រោតត្បាត នៃជំងឺម៉ូសាអ៊ិក នៅលើដំណាំដំឡូងមី ដែលជាជំងឺក៏កាចសាហាវ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះផលិតផល និងការនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ។

សេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បញ្ជាក់ថា រោគសញ្ញារបស់ជំងឺម៉ូសាអ៊ិក គឺដំឡូងមីមានស្លឹករួញ មានចំណុចតូចៗជាច្រើនពណ៌លឿង ឬព្រលែតនៅលើផ្ទៃស្លឹក និងដើមក្រិនលូតលាស់ខ្សោយជាងធម្មតា។

ប៉ុន្ដែទោះជាយ៉ាងណា ក្រសួងកសិកម្ម អះអាងថា មកទល់ពេលនេះ ពុំទាន់មានថ្នាំកសិកម្មដែលមានប្រសិទ្ធភាព អាចកម្ចាត់ជំងឺម៉ូសាអ៊ិកនេះបាននៅឡើយទេ៕

ខ្លឹមសារលម្អិត សូមអានសេចក្ដីជូនដំណឹងដែលមាននៅខាងក្រោមនេះ៖