(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រកាសឲ្យម្ចាស់យានយន្ដ និងទោចក្រយានយន្ដ ដែលបានភ្ជាប់ស៊ីរ៉ែន ស៊ីផ្លេ និងបំពង់ស៊ីម៉ាំង ឬកែច្នៃបំពង់ស៊ីម៉ាំង បង្កជាសម្លេងរំខាន ត្រូវដោះចេញ ឬផ្លាស់ប្ដូរមកជាទ្រង់ទ្រាយដើមវិញ តាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ ដោយទុករយៈពេល២សប្ដាហ៍។

នេះបើតាមសេចក្ដីជូនដំណឹង ស្ដីពីការទប់ស្កាត់ការប្រើប្រាស់យានយន្ដ និងទោចក្រយានយន្ដគ្រប់ប្រភេទ ដែលមានបំពាក់ស៊ីរ៉ែន ស៊ីផ្លេ និងកែច្នៃបំពង់ស៊ីម៉ាំង បង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧។

ក្នុងលិខិតដដែលនេះ លោក ឃួង ស្រេង បានបញ្ជាក់ដល់ទីតាំងកែច្នៃ និងបំពាក់ឧបករណ៍ទាំងអស់នេះដល់យានយន្ដ និងទោចក្រយានយន្ដគ្រប់ប្រភេទ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាប់ មុនអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមាននៅខាងក្រោមនេះ៖