(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លោក ប៉ា ជេដ្ឋា, លោក ពេជ្រ ប៊ុនសាយ, លោក សៀ សៀកឡេង និងកញ្ញា សំ ស្រីនីត៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន ប្រកាសថា ឧបសគ្គរបស់កម្ពុជាគឺជាឧបសគ្គរបស់មហាអំណាចចិន ហើយទំនាក់ទំនងកម្ពុជា-ចិន មិនអាចមានអ្នកបំបែកបំបាក់ បានឡើយ

២៖ លោក ពេជ្រ ស្រស់ បានដាក់ពាក្យបណ្តឹងទៅតុលាការហើយ ស្នើឲ្យស្វែងរកការពិតលើប្រាក់បច្ច័យដែលមហាជនចូលបុណ្យសពបណ្ឌិត កែម ឡី កន្លងមក

៣៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសមួយទៀត នៅក្បាលថ្នល់ត្រង់ផ្លូវ៦០ម៉ែត្រ ក្បែរស្ពានអាកាសក្បាលថ្នល់សព្វថ្ងៃ, ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍

៤៖ ទូរទស្សន៍ Fresh News TV នឹងដាក់ចេញ​នូវកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ជាកម្មវិធីដ៏ថ្មីសន្លាងមួយរបស់យើង ដែលនឹងផ្សាយផ្ទាល់ រៀងរាល់ចុងសប្តាហ៍

៥៖ គម្រោងស្ថានីយ៍ថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យទី២របស់កម្ពុជា អនុភាព២២៥មេហ្គាវ៉ាត់ វិនិយោគជាង៤០០លានដុល្លារ ប្រកាសដំណើរការសាងសង់ក្នុងខេត្ត៣

៦៖ស្ពានបេតុងតម្លៃ៣៥លានដុល្លារ ឆ្លងកាត់ទន្លេសាបពីឃ្លាំងសាំងសូគីមិច ឆ្ពោះទៅសង្កាត់ព្រែកតាសេក នឹងត្រូវបើកការដ្ឋានឆាប់ៗនេះ ដើម្បីរំដោះការកកស្ទះចរាចរណ៍

៧៖ ក្រសួងអប់រំ ប្រកាសលទ្ធផលប្រឡងបាក់ឌុបមុនពេលកំណត់ មកនៅរសៀលថ្ងៃទី១០ ខែកញ្ញា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី១១ ខែកញ្ញា សម្រាប់ខេត្តផ្សេងៗ

៨៖ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាអនុរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ជប៉ុន នៅប្រទេសជប៉ុន ចំនួន៣ថ្ងៃ

៩៖ មន្រ្តីនគរបាលជាន់ខ្ពស់៖ សំណុំរឿងរបស់លោក កឹម សុខា បាននឹងកំពុងបន្តស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ

១០៖ នាយឧត្តមសេនីយ៍ នេត សាវឿន ដាក់ផែនការឲ្យនគរបាលបង្កើនសកម្មភាព ទប់ស្កាត់ និងបង្ក្រាបបទល្មើសលួចឆក់ ប្លន់ ឲ្យបានច្រើនថែមទៀត

* ព័ត៌មានអន្តរជាតិ (World News)

១៖ កូរ៉េខាងជើង អាចនឹងធ្វើតេស្តអាវុធមីស៊ីល ឬនុយក្លេអ៊ែរទៀតនៅចុងសប្តាហ៍នេះ ខណៈអាមេរិក ប្តេជ្ញាធានាសុវត្ថិភាពជូនកូរ៉េខាងត្បូង

២៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមហិមា ប្រមាណ ៨.០រ៉ិចទ័រ កំពុងវាយប្រហារលើប្រទេសម៉ិចស៊ីកូ

៣៖ ហេតុអ្វីអាមេរិក ឬជប៉ុន «មិនបានបាញ់ទម្លាក់ គ្រាប់មីស៊ីលកូរ៉េខាងជើង» ពេលហោះរំលងភាគខាងជើង កោះហុកកៃដូ?

៤៖ មន្ត្រីជាន់ខ្ពស់ UN «អំពាវនាវឲ្យពិភពលោក បង្កើនការអប់រំអំពីវប្បធម៌សន្តិភាព ដល់ក្មេងៗជំនាន់ក្រោយ» ៕