(ក្រចេះ)៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន២នាក់ បានស្លាប់ និងម្នាក់រងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដសាំងយ៉ុងដឹកឈើ១គ្រឿង នៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៧ ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
នគរបាលស្រុកសំបូរ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពី រថយន្ដសាំងយ៉ុងដឹកឈើគ្រឿងនោះ បែកកង់ក្រឡាប់ដោយខ្លួនឯង ពេលបើកបរក្នុងទិសដៅពីជើងទៅត្បូង។
ជនរងគ្រោះទី១ឈ្មោះ តឿ ខា ភេទប្រុស អាយុ២៥ឆ្នាំស្លាប់នៅកន្លែងកើតហេតុ ទី២៖ឈ្មោះ ទិច ចិន្ដា ភេទស្រី អាយុ២៧ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ អ្នកទាំងពីររស់នៅភូមិកណ្ដោលជ្រុំ ស្រុកពញែក្រែក ខេត្តត្បូងឃ្មុំ។ ចំណែកអ្នករងរបួសឈ្មោះ សុខ នឿន ភេទប្រុស អាយុ៣២ឆ្នាំ រងបួសស្រាលជាអ្នកបើកបរ។
បច្ចុប្បន្នសាកសព ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយរថយន្ដ និងឈើទាំងនោះ ត្រូវនគរយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំក្បាលដំរី៕