(ភ្នំពេញ)៖ ក្រុមហ៊ុនឆ្នោតមហាសំណាង ដែលជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់ នៅកម្ពុជា បានបង្កើតនូវកម្មវិធីពិសេស គឺសប្តាហ៍មហាសំណាងទ្វេរដង ដល់អតិថិជនទូទៅ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥នេះ ដើម្បីឈ្នះរង្វាន់ធំ នូវទឹកប្រាក់១ពាន់ដុល្លារជារៀងរាល់ថ្ងៃ ក្នុងឱកាសរដូវភ្ជុំបិណ្ឌនេះ ។

រាល់អតិថិជន ឬប្រជាពលរដ្ឋគ្រប់រូប ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គ្រាន់តែចំណាយត្រឹមតែពី១,០០០រៀលតែប៉ុណ្ណោះ ក្នុងការចាក់ឆ្នោតផ្សងសំណាងទោះត្រូវរង្វាន់ ឫមិនត្រូវរង្វាន់ក្តី ត្រូវរក្សាទុកនូវកន្ទុយសន្លឹកឆ្នោត ដើម្បីមានឱកាសឈ្នះនូវរង្វាន់ធំម្តងទៀត ជាលុយសុទ្ធ១ពាន់ដុល្លារ ជារៀងរាល់ ថ្ងៃពីក្រុមហ៊ុន ដែលនឹងចាប់ផ្តើម ចាប់រង្វាន់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ក្នុងរដូវភ្ជុំបិណ្ឌនេះ ។

លោក Xu Ming នាយកប្រតិបត្តិ របស់ក្រុមហ៊ុនឆ្នោត មហាសំណាង បានថ្លែងថា ការផ្តល់ជូននូវឱកាសពិសេស មហាសំណាងនេះ មិនមែនជាលើកទី១នោះទេ ដែលក្រុមហ៊ុន ផ្តល់ជូនដល់អតិថិជនរបស់ខ្លួន គឺរៀងរាល់ពិធីបុណ្យប្រពៃណីជាតិសំខាន់ធំៗផ្សេងៗទៀត ក្នុងគោលបំណងដើម្បីផ្តល់សំណាងដល់អតិថិជនដែលខ្លួនគិតថាខ្វះខាតថវិកាក្នុងការចំណាយផ្សេងៗ ឬ ចង់បង្កើតដំណើរកំសាន្តទៅកាន់លំនៅឋានក្រុមគ្រួសារ និងរមណីយដ្ឋាននានា នៅកម្ពុជា ក៏ដូចជាក្រៅប្រទេស។

លោក Xu Ming បានថ្លែងទៀតថា៖ «ជាការពិតណាស់ ក្រុមហ៊ុនបានបង្កើតកម្មវិធីពិសេស សប្តាហ៍មហាសំណាងនេះឡើង ក្នុងរដូវភ្ជុំបិណ្ឌ ហើយក្រុមហ៊ុន តែងតែងបង្កើតនូវ ឱកាសពិសេសៗងាយៗ ជូនទៅដល់អតិថិជន និងប្រជាពលរដ្ឋទូទៅ ដើម្បីលើកទឹកចិត្តពួកគាត់ មានឱកាសឈ្នះ នូវរង្វាន់ធំៗនានាបន្ថែមទៀត ក្នុងការផ្តល់លទ្ធភាព ឲ្យពួកគាត់អាចចូលរួមពិធីបុណ្យពិសេសៗនានា ជាមួយក្រុមគ្រួសារ ទៅតាមបណ្តាខេត្ត ឬទៅលំនៅឋានរបស់ពួកគាត់។ ដោយសារមានប្រជាពលរដ្ឋយើងមួយចំនួន ពួកគាត់ចង់អ្វីមួយ តែគាត់គ្មានលទ្ធភាព​ ដូច្នេះជាមួយនឹងឱកាសពិសេស ពីក្រុមហ៊ុននឹងផ្តល់ឱកាស ដល់គាត់មានលទ្ឋភាព ក្នុងការទៅជួបឪពុកម្តាយគាត់ បងប្អូនរបស់គាត់ ឬ ចង់បង្កើតគម្រោងដំណើរកំសាន្តផ្សេងៗ​ ដោយគាត់គ្រាន់តែចំណាយនូវទឹកប្រាក់ដ៏តិចតួច ក្នុងការទិញសន្លឹកឆ្នោតផ្សងសំណាង រួចគ្រាន់តែរក្សាទុកនូវកន្ទុយសន្លឹកឆ្នោត ដែលខ្លួនចាក់រួចតែប៉ុណ្ណោះ»

គួររំលឹកផងដែរថា សម្រាប់អតិថិជន ឬ ប្រជាជនទូរទៅដែលបានចំណាយនូវការចាក់ឆ្នោតផ្សងសំណាងចាប់ពី១ពាន់រៀល នឹងទទួលបានឱកាសផ្សងសំណាង១ដង ២ពាន់រៀល នឹងទទួលបានការផ្សងសំណាងពីរដង ឬ១ម៉ឺនរៀល នឹងទទួលបានឱកាសផ្សងសំណងចំនួន១០ដង នៅគ្រប់ភ្នាក់ងារ របស់ក្រុមនៅតាមបណ្តាភូមិឃុំស្រុក រាជធានី និងខេត្តនៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ដូច្នេះសូមអតិថិជនឆ្នោតមហាសំណាង កុំភ្លេចសួររកសន្លឹកឆ្នោត រាល់ការចាក់ឆ្នោតមហាសំណាង ព្រោះសន្លឹកឆ្នោតចាក់ហើយទោះត្រូវ ឬមិនត្រូវ ក៏នៅមានឱកាសម្តងទៀត ដើម្បីឈ្នះរង្វាន់ធំលុយសុទ្ធ ១,០០០ដុល្លារ រៀងរាល់ថ្ងៃ ពីឆ្នោតមហាសំណាង។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ​៖ 070 235 235 / 099 235 235 ៕