(ភ្នំពេញ)៖ ស្ថានភាពប្រកួតប្រជែងព័ត៌មាននៅកម្ពុជាបច្ចុប្បន្ន កំពុងមានការពុះកញ្ជ្រោលយ៉ាងខ្លាំង ពិសេសព័ត៌មាននយោបាយ សេដ្ឋកិច្ច ព្រឹត្តិការណ៍ធំៗ ក៏ដូចជាព័ត៌មានក្ដៅៗជាច្រើនទៀត ហើយអ្វីដែលជាបញ្ហាសំខាន់នោះ អ្នកព័ត៌មានភាគច្រើនពិតជាចង់ក្លាយខ្លួនជាអ្នកសរសេរព័ត៌មានក្ដៅផងដែរ ខណៈសមត្ថភាពពួកគេនៅមានកម្រិតនៅឡើយ ប៉ុន្តែបញ្ហានេះនឹងត្រូវបានដោះស្រាយ ប្រសិនបើអ្នកព័ត៌មានបានអានសៀវភៅមួយក្បាលនេះ។

ក្នុងសៀវភៅដែលមានចំណងជើងថា «តើត្រូវសរសេរព័ត៌មានក្ដៅរបៀបណា? (How to write Spot News)» ដែលជាស្នាដៃដ៏ពិសិដ្ឋរបស់លោក ម៉ារ យ៉ារិទ្ធិ នឹងបង្ហាញមិត្តអ្នកអានពីរបៀបសរសេរព័ត៌មានក្ដៅ ប្រកបដោយភាពទាក់ទាញ មានការចាប់អារម្មណ៍ពីសំណាក់អ្នកអាន អ្នកមើល ក៏ដូចជាអ្នកស្ដាប់។

ជាការពិតណាស់ សៀវភៅដែលមានពណ៌បៃតងលើក្រោម និងពណ៌សកណ្ដាលនេះ នឹងផ្ដល់ចំណេះដឹងដល់អ្នកអានឲ្យចេះពីការបៀបប្រៀបធៀបរវាង Socail Media និង Professional Media របៀបសរសេរតាម Professional Media របៀបអង្កេតរកដំណឹងដើម្បីការសរសេរ គ្រឹះដំបូងទាំង៦ (5Ws and How) ទ្រងទ្រាយដំបូងសរសេរផ្អែកលើតម្លៃ 5Ws ប្រភព និងតុល្យភាព តុល្យភាពនៃដំណឹង វិធីត្រឹមត្រូវដើម្បីចុះយកព័ត៌មានក្នុងទីកើតហេតុ ដំណឹងក្ដៅ (Hot News) តម្រុយ (Lead) ការលួចផ្ដល់ដំណឹងឲ្យអ្នកយកព័ត៌មាន និងចំណេះដឹងជាច្រើនផ្សេងទៀត រួមជាមួយឧទាហរណ៍ និងរូបភាពអមជាមួយផងដែរ។

មិនតែប៉ុណ្ណោះ លោក ម៉ារ យ៉ារិទ្ធិ បានរំលេចពីរបៀបចាប់មុំព័ត៌មានពិសេសៗ របៀបសរសេរព័ត៌មានឲ្យទស្សនិកជនចាប់អារម្មណ៍ ភិតភ័យ រន្ធត់ ខ្លោចផ្សាជាមួយអត្ថបទដែលយើងសរសេរ ទាំងនេះគឺជាអ្វីដែលអ្នកព័ត៌មានចង់បង្ហាញទៅអ្នកអាន អ្នកមើល អ្នកស្ដាប់។

សៀវភៅកម្រាស់ ៤២ទំព័រ ស្រួលយកតាមខ្លួននេះ មានតម្លៃត្រឹមតែ ១ដុល្លារប៉ុណ្ណោះ ងាយស្រួលក្នុងការរកទិញ ដោយគ្រាន់តែទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១១ ៣៤ ៣៣ ៨៤ និង ០៧៨ ៧៧៧ ៦៦៩។

សូមជម្រាបថា លោក ម៉ារ យ៉ារិទ្ធិ មានបទពិសោធន៍ជោគជ័យជាអ្នកសារព័ត៌មានតាំងពីឆ្នាំ១៩៨៤ មកម្ល៉េះ ដោយលោកបានឆ្លងកាត់ការងារជាអ្នកព័ត៌មានដ៏ប៉ិនប្រសព្វម្នាក់ ដែលបានបម្រើការងារក្នុងអង្គភាពព័ត៌មានជាតិ និងអន្តរជាតិជាច្រើន។

ទោះជាអ្នកកំពុងបម្រើការងារជាអ្នកព័ត៌មានក៏ដោយ ក៏គួរតែកុំរំលងការអានសៀវភៅនេះឲ្យសោះ ពីព្រោះសៀវភៅ «តើត្រូវសរសេរព័ត៌មានក្ដៅរបៀបណា?» នឹងផ្ដល់ចំណេះដឹងដ៏ច្រើនបន្ថែមទៀតដល់អ្នកព័ត៌មាន ព្រោះការអនុវត្តក៏ត្រូវពឹងលើទ្រឹស្ដីផងដែរ។ ជាមួយគ្នានេះ អ្នកសរសេរព័ត៌មានប្រាកដជាចង់ណាស់ ចង់ឲ្យអ្នកអាន អ្នកស្ដាប់ អ្នកមើលចាប់អារម្មណ៍ជាមួយព័ត៌មានដែលខ្លួនសរសេរ ប៉ុន្តែចំណុចខ្លះអ្នកព័ត៌មានក៏មិនទាន់ច្បាស់ថា ត្រូវសរសេរយ៉ាងណានោះទេ ពិសេសគឺការចាប់មុំព័ត៌មាន និងការរំលេចចំណងជើង»។ ដូច្នេះហើយ កុំភ្លេចទំនាក់ទំនងទិញឲ្យបានគ្រប់គ្នា!