(ភ្នំពេញ)៖ អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានសមាគមខ្មែរ-ចិន និងលោកស្រី បានសម្រេចផ្តួចផ្តើម ប្រារព្ធ «ពិធីបុណ្យពុទ្ធសាសនា ដើម្បីបួងសួងសុំឲ្យប្រទេស បានសេចក្តីសុខសាន្ត អំណោយដល់ប្រជាពលរដ្ឋ ក្នុងលោកទាំងមូល ដែលជាអ្នកមានគុណឧប្បការគុណ ពិសេសក្នុងប្រទេសកម្ពុជា»។

ពិធីបុណ្យបួងសួងសុំឲ្យប្រទេសបានរីកចម្រើន ប្រជាជនបានសុខសប្បាយ លើកតម្កើងភាពកតញ្ញូរបស់មនុស្សលោក ព្រមពេលនោះផ្សព្វផ្សាយអំពីស្មារតី មេត្តាករុណារបស់ព្រះពុទ្ធសាសនា ដេលអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិននៅកម្ពុជា និងលោកស្រី ជាអ្នកផ្តើមគំនិតជាមួយសមាគមព្រះសង្ឃខ្មែរ-ចិនពិភពលោកនេះ នឹងត្រូវរៀបចំជាលើកដំបូង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅទីលានកោះពេជ្រ។

តាមការបញ្ជាក់របស់ សមាគមបានឲ្យដឹងថា ដោយយល់ឃើញថា ព្រះពុទ្ធសាសនាជានាយសារថី អាចចំលងសត្វលោកឲ្យផុតទុក្ខ បានសេចក្តីសុខសន្តិភាពតទៅ ដល់ពេលនោះ នឹងមានការនិមន្តព្រះសង្ឃ បរទេសចូលរួមដូចជា៖ ចិនដីគោក សហរដ្ឋអាមេរិក កាណាដា វៀតណាម តៃវ៉ាន់ ហុងកុង ។ល។ ដើម្បីរួមគ្នាធ្វើជាគណៈអធិបតីនៃកម្មវិធីពុទ្ធសាសនានេះ ព្រមទាំងទទួលបានការគាំទ្រដ៏ផុសផុល និងទូលំទូលាយពីមហាជន សហគមន៍ ជនរួមជាតិ និងប្រជាជនគ្រប់ស្រទាប់ នៃប្រទេសតំបន់ខាងលើ និងប្រទេសអូស្រ្តាលី និងប្រទេសថៃផងដែរ គឺពិតជាព្រឹត្តិការណ៍ពុទ្ធសាសនាដ៏ធំមួយដែលកម្របានជួប ។

សមាគមខ្មែរ-ចិន បានលើកឡើងថា សូមជនរួមជាតិនៅទូទាំងប្រទេស ចុះឈ្មោះជាមួយសមាគមខ្មែរ-ចិននៃកម្ពុជា នៅតាមមូលដ្ឋាន ដើម្បីចូលរួមពិធីបុណ្យសូត្រធម៌ តាមព្រះពុទ្ធសាសនា ដើម្បីរំដោះព្រលឹងដូនតាបុព្វជន ឲ្យផុតពីទុក្ខ ឲ្យបានបុណ្យច្រើន។

ដើម្បីចុះឈ្មោះសូមទាក់ទង ការិយាល័យសមាគមខ្មែរ-ចិន សាលាបុរីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ
អ្នកតំណាង៖ លោក សុក ហ៊ុយ
លេខទូរស័ព្ទ៖ 012 954 577