Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដឹកនាំកិច្ចប្រជុំផែនការទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើស ដល់ថ្នាក់ដឹកនាំនគរបាលទាំងអស់

08-09-2017 15:05

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បាននិងកំពុងដឹកនាំប្រជុំរៀបចំផែនការ ទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើស លួច ឆក់ ប្លន់ និងបទល្មើសផ្សេងៗទៀត។

កិច្ចប្រជុំនេះមានការចូលរួមពី អគ្គស្នងការរង ប្រធាននាយកដ្ឋានពាក់ព័ន្ធ និងស្នងការនគរបាលទាំង២៥រាជធានី-ខេត្ត ផងដែរ។

របាយការណ៍បានឲ្យដឹងថា បទល្មើសជារួមកើតឡើង ចំនួន១៤១០/១៣៤៨លើក កើន៦១លើក ស្មើនឹង៥% ក្នុងនោះបទឧក្រិដ្ឋ៣២៥/៣៧៥លើក ថយ៥០លើក ស្មើនឹង១៣% និងបទល្មើសមជ្ឈឹម១០៨៥/៩៧៤លើក កើន១១១លើក ស្មើនឹង១១% បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១២២នាក់ របួស៥៣៣នាក់ រងគ្រោះ២០១នាក់ បាត់បង់ម៉ូតូ១៨១គ្រឿង រថយន្ដ១៤គ្រឿង និងសម្ភារៈមាសប្រាក់មួយចំនួន៕