(ភ្នំពេញ)៖ ខណៈដែលសមត្ថកិច្ចនគរបាលកម្ពុជា បាននឹងកំពុងស៊ើបអង្កេតករណីឃុបឃិតដ៏សំខាន់មួយជាមួយបរទេស រៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលក្រោមចលនា បដិវត្តពណ៌នៅកម្ពុជា បន្ទាប់ពីបណ្តាញព័ត៌មានបានផ្សព្វផ្សាយអំពីជនសង្ស័យសំខាន់ៗដែលជាមេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ដែលអាចនឹងត្រូវចាប់ខ្លួន ពាក់ព័ន្ធទៅនឹងការផ្សំគំនិតជាមួយលោក កឹម សុខា អំពីគម្រោងការផ្តួលរំលំរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយត្រូវបានតុលាការចោទប្រកាន់ថា ជាអំពើក្បត់ជាតិនោះមក។

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ Facebook សីហា បានទម្លាយនូវវិដេអូដ៏សំខាន់មួយដែលលោក កឹម សុខា ដែលនិយាយនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៣ ដែលមានខ្លឹមសារថា «ខ្ញុំផ្ទាល់គឺត្រូវបានទទួលការគាំទ្រពីរដ្ឋាភិបាលអាមេរិក ជាថវិកាដើម្បីបណ្តុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អស់រយៈពេល៥ឆ្នាំមកហើយ»

សូមស្តាប់ការលើកឡើងរបស់លោក កឹម សុខា នៅសហរដ្ឋអាមេរិកចុងឆ្នាំ២០១៣៖