(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ​ បានប្រកាសលើកពេលប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧ មកនៅត្រឹមរសៀលថ្ងៃទី១០ ខែកញ្ញា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និង ថ្ងៃទី១១ ខែកញ្ញា សម្រាប់ខេត្តផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយរបស់ Facebook ផ្លូវការរបស់ក្រសួងអប់រំ។

សូមជម្រាបថា ក្រសួងអប់រំ ធ្លាប់បានបញ្ជាក់ថា ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅថ្ងៃទី១២ ខែកញ្ញា សម្រាប់ភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី១៣ ខែកញ្ញា សម្រាប់បណ្តាខេត្តផ្សេងៗ៕