លោក ណុន រតនៈ តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អញ្ជើញបញ្ចុះបឋមសីលា សាងសង់អគាររដ្ឋបានឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង
08-09-2017 12:48
(កណ្ដាល)៖ លោក ណុប រតនៈ ប្រធានគណៈពង្រឹងមូលដ្ឋានឃុំព្រែកស្លែង តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រធានគណៈអចន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលាសាងសង់អគាររដ្ឋបាលឃុំព្រែកស្លែង។
ក្នុងនោះក៏មានការចូលរួមពី លោក អ៊ិត ឋានរ័ត្ន នាយខុទ្ទកាល័យបញ្ជាការដ្ឋានអង្គរក្ស និងជាអនុប្រធានទី១ គណៈពង្រឹងមូលដ្ឋានឃុំព្រែកស្លែង, លោក បូរ ណារ៉េត អភិបាលស្រុកកណ្តាលស្ទឹង និងសមាជិកសមាជិការច្រើនទៀតផងដែរ។
លោក ណុប រតនៈ បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជូនចំពោះលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ និងសំណេះសំណាល ដោយលើកឡើងពីតម្លៃនៃសន្តិភាព ដែលមានរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំស្វែងរកសន្តិភាព រហូតដល់ប្រទេសជាតិមានការរីកចម្រើន លើគ្រប់វិស័យមកដល់បច្ចុប្បន្ន។
លោកបញ្ជាក់ថា សូមឲ្យលោកតា លោកយាយ បងប្អូន ពិសេសយុវជនត្រូវចូលរួមការពារ និងថែរក្សាសន្តិភាព ដែលទទួលបានក្នុងពេលនេះ ឲ្យបានគង់វង្សជាដាច់ខាត ហើយមិនអនុញ្ញាតឲ្យបុគ្គល ឬក្រុមណាមកបង្កចលាចល បង្កើតឲ្យមានបដិវត្តន៍ពណ៌ក្នុងបំណងបំផ្លិចបំផ្លាញសន្តិភាពនេះបានឡើយ៕