(ភ្នំពេញ)៖ ដោយមើលឃើញនូវតម្រូវការជាច្រើន របស់អតិថជនចំពោះប្រព័ន្ធ Network Infrastructure និងភាពចាំបាច់ក្នុងការជ្រើសរើសយក នូវឧបករណ៏ប្រើប្រាស់ទំនើបៗ ជឿនលឿន សំរាប់ការអភិវឌ្ឍន៍ក្នុងវិស័យ ឧស្សាហកម្ម ពាណិជ្ជកម្ម ឲ្យមានភាពរីកដុះដាលស្របជាមួយនាពេលបច្ចុប្បន្ន ក្រុមហ៊ុន Campura បានសហការជាមួយក្រុមហ៊ុន Panduit បង្កើតសិក្ខាសាលាមួយ ដែលស្តីអំពី «Data Center Trends and Technology Update» ដើម្បីផ្ដល់ព័ត៌មាន និងផលិតផលថ្មីៗ សម្រាប់ផ្គត់ផ្គង់ ទៅកាន់សណ្ឋាគារ ធនាគារ មីក្រូហិរញ្ញវត្ថុ និងស្ថាប័ននានា។

សិក្ខាសាលានេះបាន ប្រព្រឹត្ដិទៅនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារណាហ្គា (NagaWorld Hotel) ដោយបានមានការចូលរួម ពីសំណាក់់អតិថិជនជាច្រើន។

លោក បុង បូរ៉ាមី ដែលជាប្រធានផ្នែក Data Center របស់ក្រុមហ៊ុន Campura បានសំដែងការគោរពស្វាគមន៍ យ៉ាងរាក់ទាក់ទៅកាន់សំណាក់អតិថិជនទាំងអស់ ដែលបានចំណាយពេលវេលា ចូលរួមសិក្ខាសាលា ហើយលោកបានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន Panduit ដែលបានចូលរួមសហការណ៍បង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងដើម្បីឲ្យអតិថិជនបានយល់ដឹង អំពីអត្ថប្រយោជន៍របស់ផលិតផល Panduit។

លោកក៏បានបញ្ជាក់បន្ថែមថា Panduit គឺជាផលិតផលដែលមានភាពពេញនិយម និងកំពុងឈានមុខគេ សំរាប់ស្ថាប័ននានា ព្រមទាំងបានផ្ដល់នូវដំណោះស្រាយដ៏ល្អបំផុត តាមតំរូវការរបស់អតិថិជនរួមមានខ្សែ Network, Rack cabinet និងសំភារៈឧបករណ៍សម្រាប់ Network Infrastructure ក៏ដូចជា Data Center ជាច្រើនទៀត។

លោក Eric Chng ដែលជា Manager of Technical System Engineer របស់ក្រុមហ៊ុន Panduit បានធ្វើការបង្ហាញនិងណែនាំអំពីផលិតផល Panduit យ៉ាងក្បោះក្បាយ ដើម្បីអោយអតិថិជន បានស្វែងយល់ដឹងពីគុណប្រយោជន៍ ក្នុងការប្រើប្រាស់ផលិតផលនីមួយៗ។ ដោយផលិតផលទាំងអស់នោះ ផ្តោតសំខាន់ទៅលើ គុណភាព សេវាកម្ម សំរាប់ជួយសំរួលដល់ការងារពាណិជ្ជកម្ម ដោយសារការទំនាក់ទំនង កាន់តែសំខាន់សំរាប់ការធ្វើជំនួញ Panduit អាចជួយក្នុងការតភ្ជាប់បណ្តាញទំនាក់ទំនង ទៅកាន់ពិភពលោកជាមួយ បច្ចេកវិទ្យាយ៉ាងសំបូរបែប។

លោកសង្ឃឹមថាអតិថិជនទាំងអស់ និងជួយបន្តរគាំទ្រផលិតផល Panduit ទៅមុខទៀតដែលមានក្រុមហ៊ុន Campura ជាដៃគូរយ៉ាងសំខាន់ ក្នុងការបំពេញតំរូវការនិង ជួយដោះស្រាយរាល់បញ្ហាផ្សេងៗរបស់អតិថិជនផ្ទាល់។ ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុន Panduit និងខិតខំរិះរកផលិតផលថ្មីៗជាច្រើនទៀត ដើម្បីសំរួលភាពងាយស្រួល ដល់អតិថិជននាពេលអនាគត៕