(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រីមៀម អូតូ អ៊ីមផត មានកិត្តិយស​សូមគោរពយាង​ និងអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និង អ្នកនិយមស្រឡាញ់ រថយន្ត BMW ទាំងអស់ចូលរួមកម្មវិធីបើកបរសាកល្បងរថយន្ត BMW ជាច្រើនម៉ូឌែល នៅ​សាលាអន្តរជាតិកាណាដា (កោះពេជ្រ) នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច។ ក្រុមហ៊ុននឹងមានការលក់រថយន្ត​ក្នុងតម្លៃពិសេស ជាមួយនឹងគម្រោងហិរញ្ញវត្ថុ ដ៏ងាយស្រួល។

លើសពីនេះទៅទៀត លោកអ្នកអាចជាវ​គ្រឿងលម្អ BMW LIFESTYLE ក្នុងតម្លៃពិសេសមិនធ្លាប់មានពីមុនមក។ ក្នុងឱកាសនោះផងដែរ យើងនឹងរៀបចំនូវកម្មវិធីកំសាន្ត សម្រាប់កុមារ រួមជាមួយនឹងអាហារសម្រន់ និងវត្ថុអនុស្សាវរីយ៍ម៉ាក BMW រាល់ការបើកបរសាកល្បងរបស់លោកអ្នក​។

សូមអញ្ជើញរួសរាន់ចុះ​ឈ្មោះឲ្យបាន​មុនថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ តាមរយៈទូរសព្ទលេខ​ ០៧៨ ៧៧៧ ៤៤៥ ឬ អ៊ីម៉ែល [email protected] ដើម្បីទទួលយកបទពិសោធន៍ បើកបរដ៏រីករាយ ជាមួយរថយន្ត BMW៕