Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រជុំផ្សព្វផ្សាយកិច្ចការងាររបស់កងរាជអាវុធហត្ថ និងផ្សព្វផ្សាយសភាពការណ៍ថ្មី​ៗ

08-09-2017 09:42

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុង​​កិច្ចប្រជុំផ្សព្វផ្សាយការងារ និងសភាពការណ៍ថ្មីៗ ដែលធ្វើឡើងនៅសាលប្រជុំ​សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។​

កិច្ចប្រជុំនេះក៏មានការចូលរួមពី ​លោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង លោក​វរសេនីយ៍ នាយការិយាល័យ នាយរងការិយាល័យ ប្រធាន​មេបញ្ជាការអង្គភាព នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការ មេបញ្ជាការរង​ កងរាជអាវុធហត្ថទាំង២៥​រាជធានី-ខេត្ត ផងដែរ៕