(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លោក ស៊ន សុភ័ក្រ្ត,កញ្ញា សំ ស្រីនីត និង លោក សៀរ សៀកឡេង៖
* ព័ត៌មានជាតិ (Cambodia News)
១៖ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ប្រកាសគាំទ្រចំណាត់ការរដ្ឋាភិបាលចាប់ខ្លួនលោក កឹម សុខា និងអះអាងថា
មហាអំណាចចិនប្រកាសធានាគ្រប់កាលៈទេសៈជួយដល់កម្ពុជា
២៖ កម្ពុជា-ថៃ ចុះកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និងការកឹបកេងបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល
៣៖ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូឆា អញ្ជើញសម្ពោធ «សួនមិត្តភាពកម្ពុជា-ថៃ»
៤៖ ថៃផ្តល់ជំនួយដល់កម្ពុជា សម្រាប់សាងសង់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន នៅខេត្តព្រះសីហនុ, នាយករដ្ឋមន្រ្តីទាំង២ ប្តេជ្ញាមិនឲ្យមានគ្រឿងញៀននៅតំបន់ព្រំដែន
៥៖ ចៅក្រមតុលាការក្រុងភ្នំពេញ បដិសេធសំណើសុំជួបសួរសុខទុក្ខលោក កឹម សុខា នៅក្នុងពន្ធនាគារពីសំណាក់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ព្រោះសំណុំរឿងកំពុងស្ថិត ក្នុងចំណាត់ការស៊ើបសួរ
៦៖ ក្រសួងយុត្តិធម៌ ស្នើសមាជិកសភាគណបក្សសង្រ្គោះជាតិ បញ្ឈប់ការបកស្រាយបំភ័ន្តសាធារណៈមតិ លើករណីចាប់ខ្លួនលោក កឹម សុខា និងស្នើតុលាការអនុវត្តន៍ច្បាប់ឲ្យម៉ឹងម៉ាត់
៧៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងជាថ្មីដល់ពលរដ្ឋថា ការឆ្លងកាត់ស្ពានជ្រោយចង្វារចាស់ នឹងត្រូវផ្អាកទាំងស្រុងចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧
៨៖ ព្រឹកនេះ កម្មករ-កម្មការិនីរោងចក្រ ក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ចំនួន៦១នាក់បន្តដួលសន្លប់ កំពុងព្យាបាលនៅមន្ទីរពេទ្យ
* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុតប្រព័ន្ធមីស៊ីល THAAD ចំនួន ០៤គ្រឿង បន្ថែមទៀតត្រូវបានដាក់ពង្រាយ ចំពោះមុខភាពគគ្លើនរបស់កូរ៉េខាងជើង
២៖ មនុស្ស ៣៥០,០០០នាក់ រួមគ្នាចុះហត្ថលេខាដើម្បី «ទាមទារដកពានរង្វាន់ណូបែលសន្តិភាព» ពីលោកស្រី អោងសាន ស៊ូជី វិញ!
៣៖ រដ្ឋាភិបាលចិន «សម្តែងការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការដាក់ពង្រាយ THAAD» របស់យោធាកូរ៉េខាងត្បូង! ៕