(ភ្នំពេញ)៖ ផលិតផលកាបូបស្បែកសុទ្ធ និងល្អប្រណីតប្រកបដោយគុណភាពខ្ពស់ម៉ាក LONGCHAMP ដែលជាផលិតផលមកពីប្រទេសបារាំង ឥឡូវនេះលោកអ្នកអាចរកទិញបានហើយ ដោយអតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃពិសេសចំនួន ៤០ភាគរយ រឺ ៦០ភាគរយ។
ការផ្តល់ជូនពិសេសនេះគឺដើម្បីចូលរួមអបអរក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ចាប់ពីថ្ងៃទី ៨ ខែកញ្ញា រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧។
លោកអ្នកអាចរកជាវបាននៅផ្សារទំនើប វឌ្ឍនៈ កាពីតាល ដែលមានទីតាំងស្ថិតនៅ អគារ ៦៦ ជាន់ផ្ទាល់ដី តាមបណ្តោយមហាវិថីព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ។ ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ ០២៣ ៩៦៣ ០១០។
រាល់កាបូបរបស់ LONGCHAMP ទាំងអស់គឺជាប្រភេទកាបូបស្បែកសុទ្ធ និងប្រភេទសាច់ក្រណាត់ មានច្រើនជម្រើស ច្រើនម៉ូដ ច្រើនព៌ណ និងច្រើនទំហំ បំពេញទៅតាមចំណង់ចំណូលចិត្តអ្នកប្រើប្រាស់។
កាបូបនេះជាជម្រើសមួយដ៏ប្រណីត កំពុងមានប្រជាប្រិយភាពនិងលក់ដាច់ជាងគេបំផុត។ គ្រប់ម៉ូឌែលកាបូបទាំងអស់មានគុណភាពខ្ពស់ ការពារជម្រាបទឹក សមស្របតាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងកម្មវិធីផ្សេងៗ ស័ក្តិសមទាំងសម្រាប់បុរស និង នារីទាន់សម័យ។
សូមបញ្ជាក់ថា ផលិតផលម៉ាកដ៏ល្បីមួយនេះ បានបង្ហាញវត្តមានរបស់ខ្លួនជាយូរមកហើយ ក្នុងហាងធំៗចំនួន ២៣៦ នៅទូទាំងពិភពលោក និងហាងចំនួន១៨០០ ផ្សេងទៀត ក្នុងប្រទេសនានាចំនួន ១០០ ប្រទេស ដោយមនុស្សជាច្រើនបានជាវយកទៅប្រើប្រាស់ គឺដោយសារភាពជឿជាក់លើប្រណីតភាព និង គុណភាព។
LONGCHAMP គឺជាក្រុមហ៊ុនផលិតទំនិញស្បែកដ៏ប្រណីតមួយនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៨ ដោយលោក Jean Cassegrain ៕