(ភ្នំពេញ)៖ ចាប់ពីទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ Fresh News TV នឹងបង្កើតកម្មវិធីកំសាន្តដ៏ថ្មីសន្លាងមួយដែលមានកម្មវិធីជាច្រើនទាក់ទងនីងតារាល្បីៗ ផ្នែកសម្តែង, ចំរៀង, សិល្បៈបុរាណ និងសម័យ ព្រមទាំងកីឡាជាដើម ដើម្បីចូលរួមផ្តល់ព័ត៌មានកាន់តែសំបូរបែបជូនទស្សនិកជន និងប្រិយមិត្តរបស់ Fresh News។

នេះជាចក្ខុវិស័យថ្មីមួយទៀតរបស់ Fresh News TV ដើម្បីឲ្យកាន់តែទទួលបាននូវការគាំទ្រកាន់តែខ្លាំងឡើងថែមទៀត ពិសេសកម្មវិធីកំសាន្តថ្មីៗ និងសំបូរបែប ដែលនីងទាក់ទាញដល់យុវវ័យ និងអ្នកចូលទស្សនាកាន់តែកើនឡើងថែមទៀត។

កម្មវិធីបែបកំសាន្តសប្បាយៗថ្មីៗជាលើកដំបូងនេះ គឺជាកិច្ចសម្ភាសន៍ជាមួយតារាគ្រប់វិស័យ ដែលបាននឹងកំពុងទទួលបានការចាប់អារម្មណ៍ នឹងល្បីល្បាញក្នុងបច្ចុប្បន្ន ដែលនឹងមានផ្សាយផ្ទាល់នៅរាល់ល្ងាចថ្ងៃសៅរ៌ វេលាម៉ោង៧៖០០នាទី ដល់ម៉ោង៨៖០០នាទី នីងចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យពេលវេលាម៉ោងដដែល។

កម្មវិធីនេះមានឈ្មោះថា «អាថ៌កំបាំងក្រៅឆាករបស់តារា» ជាកិច្ចសម្ភាស៍ដ៏ពិសេសរវាងពិធីករ និងពិធីករិនីដ៏មានប្រជាប្រិយពីររូបជាមួយតារាកិត្តិយសពីប្រវត្តិនៃការតស៊ូ រហូតទទួលបានកេរ្តិ៍ឈ្មោះបោះសម្លេង និងទទួលបានការគាំទ្រពីមហាជន។ ដូច្នេះសូមអស់លោក លោកស្រី រង់ចាំចូលទស្សនាដោយមេត្រី៕