(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានជំរុញឲ្យប្រតិភូនាវាយុវជនអាស៉ីអាគ្នេយ៍ លើកទី៤៤ ដែលនឹងត្រូវចេញដំណើរនៅខែតុលា ឆ្នាំ២០១៧ខាងមុខ ត្រូវរក្សានូវស្មារតីជាក្រុមគ្រួសារតែមួយ បង្ហញពីមោទនភាពជាតិ និងផ្សព្វផ្សាយ ពីវប្បធម៌ទំនៀមទម្លាប់ជាតិលើឆាកអន្តរជាតិ។
ការជំរុញរបស់លោក ហ៊ុន ម៉ានី ធ្វើឡើងក្នុងឱកាសដែលអនុញ្ញាតឲ្យ ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៤ ចូលជួបពិភាក្សាការងារ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នេះបើតាម Facebook របស់សហភាពសហព័ន្ធយុវជនកម្ពុជា។
លោក ហ៊ុន ម៉ានី បានផ្តល់ជាអនុសាសន៍ លើកទឹកចិត្តថា «ចូររក្សាស្មារតីជាក្រុមគ្រួសារខ្មែរតែមួយ ជាធនធានមនុស្សតំណាងកម្ពុជា រួមគ្នាបង្ហាញ ពីមោទនភាពជាតិ និងផ្សព្វផ្សាយ ពីវប្បធម៌ទំនៀមទម្លាប់ជាតិ ជាពិសេស បង្ហាញពីសក្តានុពលរបស់កម្ពុជាទៅកាន់ពិភពលោក ហើយនាំមកវិញនូវកិត្តិយស និងការកោតសរសើរចំពោះកម្ពុជា»៕