(ភ្នំពេញ)៖ ថ្មីៗនេះ នៅតែមានជនខិលខូចបន្លំយកឈ្មោះអង្គភាពព័ត៌មាន Fresh News ទូរស័ព្ទទៅសុំលុយពីមន្ត្រី និងពាណិជ្ជករដដែល ដោយជនខិលខូចទាំងអស់នោះយកលេសថា អង្គភាពព័ត៌មាន Fresh News ត្រូវការថវិកាមួយចំនួនដើម្បីយកទៅដាក់បិណ្ឌ និងភ្ជុំបិណ្ឌ។

អង្គភាពព័ត៌មាន Fresh News សូមធ្វើការអំពាវនាវដល់មន្ត្រីអាជ្ញាធរ សមត្ថកិច្ច ពាណិជ្ជករ ក៏ដូចសាធារណជនមេត្តាកុំចាញ់បោកជនខិលខូចទាំងអស់នោះ នៅពេលដែលពួកគេទូរស័ព្ទទៅសុំលុយ ឬសុំសម្ភារផ្សេងៗ។ តាមពិតជនខិលខូចទាំងអស់នោះ ពេលខ្លះនៅអង្គភាពព័ត៌មានផ្សេងៗ ដែលមានឈ្មោះស្រដៀង ឬសំឡេងហៅស្រដៀងនឹង Fresh News ហើយពួកគេទូរស័ព្ទទៅកាន់មន្ត្រី ឬសមត្ថកិច្ចដោយប្រាប់ថា ខ្លួនគេនៅ Fresh News ដើម្បីសុំលុយ ឬសម្ភារផ្សេងៗ ពេលខ្លះមន្ត្រី ឬសមត្ថកិច្ចមិនចាប់អារម្មណ៍ ក៏ផ្ដល់ឲ្យទៅតាមការស្នើសុំ និងពេលខ្លះមន្ត្រីឬសមត្ថកិច្ចខ្លះ មានការចាប់អារម្មណ៍ក៏ទូរស័ព្ទមកសួរបញ្ជាក់ពីអង្គភាព Fresh News ដឹងរឿង ពេលសួរបញ្ជាក់ទៅអ្នកទូរស័ព្ឌមកសុំនោះវិញ ទើបគេឆ្លើយថាគេមិនមែននៅ Fresh News នោះទេ គឺនៅអង្គភាពព័ត៌មានមួយទៀតដែលអង្គភាពនោះ មានឈ្មោះស្រដៀង ឬនិយាយសំឡេងស្រដៀងនឹង Fresh News ជាដើម។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News ៖