(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅរសៀលម៉ោង៣៖៤៥នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យលោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ដ្រីថៃ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ជំនួបសម្តែងការគួរសម ដែលកំពុងធ្វើឡើងនៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃនេះ ក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា រួមទាំងគណៈប្រតិភូដែលអមដំណើរ នាយករដ្ឋមន្ដ្រីថៃ ជាច្រើនរូបផងដែរ។

ការ​ចូលជួបសម្តែងការគួរសម​​ជាមួយសម្តេច សាយ ឈុំ នារសៀលថ្ងៃនេះ បានធ្វើឡើងបន្ទាប់ពីលោក ប្រាយុទ្ធ បានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយមេដឹកនាំទំាំងបានចុះកិច្ចព្រមព្រៀងមួយចំនួនផងដែរ៕