Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅរសៀលថ្ងៃនេះប្រមុខរដ្ឋស្តីទី សម្តេច​ សាយ ឈុំ អនុញ្ញាតឲ្យនាយករដ្ឋមន្ដ្រីថៃ លោក ប្រាយុទ្ធ ច័ន្ទអូចា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

07-09-2017 14:57

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យ លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ដ្រីថៃ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ជំនួបសម្តែងការគួរសមនោះ នៅវិមានព្រឹទ្ធសភា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា រួមទាំងគណៈប្រតិភូដែលអមដំណើរនាយករដ្ឋមន្ដ្រីថៃ ជាច្រើនរូបផងដែរ៕