(ភ្នំពេញ)​៖ ធនាគារឯកទេស វីង ដែលឈានមុខគេផ្នែកសេវាកម្មធនាគារ តាមទូរស័ព្ទដៃនៅកម្ពុជា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះនឹងផ្តល់ជូនសំបុត្រ ឡានក្រុង សម្រាប់ធ្វើដំណើរទៅកាន់ខេត្តណាមួយទាំង២៥ ពីក្រុមហ៊ុនភ្នំពេញសូរិយា និងទទួលបានទឹកសុទ្ធអរុណាចំនួនមួយកេសដោយឥតគិតថ្លៃ ទៅ​ដល់អតិថិជន ​ដែល​មានគណនីវីង នៅរាល់ការធ្វើប្រតិបត្តិការផ្សេងៗ ចាប់ពី៥ដុល្លារឡើងទៅ។

ដើម្បីទទួលបាននូវការផ្តល់ជូនដ៏ពិសេសនេះ អតិថិជនដែលមានគណនីវីង គ្រាន់តែធ្វើតាមការណែនាំតាមវិធីបីងាយៗដូចតទៅ៖ ទី១៖ ធ្វើប្រតិបត្តិការផ្សេងៗជាមួយគណនីវីង ចាប់ពី៥ដុល្លារឡើងទៅ ចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧, ទី២៖ ធ្វើដំណើរទៅកាន់ស្តង់វីង ដែលមានទីតំាងនៅកន្លែងលក់សំបុត្រឡានក្រុងសូរិយាផ្សារធំថ្មី និងបង្ហាញកំណត់ត្រាទាក់ទងនឹងការធ្វើប្រតិបត្តិការ ផ្សេងៗជាមួយគណនីវីង, និងទី៣៖ ទទួលយកសំបុត្រ និងកក់សំបុត្រពីរថ្ងៃមុនការធ្វើដំណើររបស់អ្នកដោយហៅទូរស័ព្ទ ឬធ្វើដំណើរទៅកាន់កន្លែង លក់សំបុត្រឡានក្រុងដោយផ្ទាល់។ ការផ្តល់ជូននេះនឹងចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។

សម្រាប់ការធ្វើប្រតិបត្តិការតាមអនឡាញវិញ អតិថិជនដែលមានគណនីវីង ក៏នឹងទទួលបានការបញ្ចុះតម្លៃពិសេសចំនួន១០% ពីក្រុមហ៊ុន ឡានក្រុងដូចជា៖ ឡារីតា, វីរៈប៊ុនថាំ, ភីអេសឌី, ម៉ូនឡាយឃីស, ប៊ុកមីបាស, និងការបញ្ចុះតម្លៃចំនួន១ដុល្លារ ពីក្រុមហ៊ុនមេគង្គអិចប្រេស។

ព័ត៌មានបន្ថែមសូមចូលទៅកាន់វេបសាយរបស់វីង​ www.wingmoney.com ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិនរបស់វីងតាមរយៈលេខ៖
០២៣ ៩៩៩ ៩៨៩ /០១២ ៩៩៩ ៤៨៩៕