(ភ្នំពេញ)៖ ​ក្រុមហ៊ុន AWSCAMBODIA LTD ដែលជាក្រុមហ៊ុន​ចែកចាយផ្តាច់មុខផលិតផល⁣ Commscope នៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេ ផ្នែកចែកចាយផលិតផលបណ្ដាញទូរគមនាគមន៍ព័ត៌មានវិទ្យា និងប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពអគារបានសហការយ៉ាងជិតស្និទ្ធិ ជាមួយក្រុមហ៊ុន Commscope ដែលជាក្រុមហ៊ុន​ផ្គត់ផ្គង់ផលិតផល AMP NETCONTECT Systimax និង Krone ដើម្បីរៀបចំសិក្ខាសាលាស្តីពី High Speed Migration & imVision-​Your Data Center។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ មានការចូលរួម​ពីសំណាក់នាយកក្រុមហ៊ុន អ្នកជំនាញព័ត៌មានវិទ្យា មកពីស្ថាប័នមួយចំនួន ដូចជាធនាគារ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុន M&E ក្រុមហ៊ុនSI ព្រមទាំងបណ្តាក្រុមហ៊ុនធំៗ មួយចំនួនទៀត។

លោក ជា សុវណ្ណ ប្រធានគ្រប់គ្រងផលិតផលក្រុមហ៊ុន AWS បានបញ្ជាក់ថា ក្រុមហ៊ុន AWS (Asia Wiring System) ដែលមានស្នាក់ការកណ្ដាល នៅប្រទេសសិង្ហបុរី និងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ ជាក្រុមហ៊ុនចែកចាយផ្តាច់មុខ ដែលមានគោលការណ៍ច្បាស់លាស់ និងក្រមសីលធម៌ក្នុងការធ្វើអាជីវកម្ម ក៏ដូចជាកិច្ចសហប្រត្តិបត្តិការ ក្នុងការបង្ហាត់បង្រៀនបច្ចេកទេស ដល់ដៃគូរពាណិជ្ចកម្ម ដើម្បីឈានឆ្ពោះ​ទៅរកភាពជោគជ័យទាំងអស់គ្នា។ ​ការអនុវត្តន៍ និងបន្តអនុវត្តប្រកបដោយភាពវិជ្ជមានមួយនេះ បានធ្វើឲ្យក្រុមហ៊ុន AWS កាន់តែមានដៃគូពាណិជ្ជកម្មច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

​ក្រុមហ៊ុនAWS បានយកចិត្តទុកដាក់ និងបានសហការយ៉ាងរឹង​មាំ ជាមួយក្រុមហ៊ុនដែលមានបច្ចេកវិទ្យាល្បីៗ នៅលើពិភពលោក ដូចជា Commscope, Cisco, Alantek, D-Link, Socomec UPS, EPSON, Honeywell Security &​Fire Solutions, Brady, Zycoo និងផលិតផលជាច្រើនទៀត ហើយក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ បានផ្តល់សិទ្ធិផ្តាច់មុខដល់ ក្រុមហ៊ុន AWS ក្នុងការក្លាយជាក្រុមហ៊ុនចែកចាយ ស្របច្បាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនមានសាខា ក្នុងប្រទេស និងនៅតំបន់អាស៊ីដែលមានដូចជា ប្រទេសមាឡេស៊ី ឥណ្ខូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម និង ប្រទេសមីយ៉ាន់ម៉ា។

លោក​បន្ថែមថា រាល់ការទិញផលិតផល Commscope (AMP, Systimax & Krone) ទាំងអស់សូមសួររកលិខិតបញ្ជាក់ពីគុណភាព (Genuine Letter) ដើម្បីទទួលបានផលិតផលសុទ្ធ និងមានការធនារពីរោងចក្រ សម្រាប់សុពលភាពរយៈពេល២៥ឆ្នាំ ហើយព័ត៌មានបន្ថែមពី​ក្រុមហ៊ុន សូមចូលទៅកាន់ www.awspl.com។

គួរបញ្ជាក់ថាសិក្ខាសាលានេះ សង្កត់ធ្ងន់ទៅលើបច្ចេកវិទ្យាថ្មីៗ ដែលបង្កលក្ខណៈងាយស្រួល ក្នុងការគ្រប់គ្រង និងការផ្លាស់ប្តូរទិន្នន័យសម្រាប់ប្រព័ន្ធ Data Center ប្រកបដោយភាពរលូន និងមានប្រសិទ្ធិភាព ឆ្លើយតបទៅនិងតម្រូវការដែលមានការកើនឡើងមិនឈប់ឈរ​។ បច្ចេកវិទ្យាដែលលើកមកបកស្រាយ នៅក្នុងអង្គសិក្ខាសាលានេះ មានដូចជា Understanding Automated Infrastructure Management (AIM), imVision System Architecture, imVision iPatch Hardware, imVision System Manager Software និង Commission Process។ ​

សូមជម្រាបថា ក្រុមហ៊ុន CommScope (NASDAQ: COMM) គឺជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលបណ្តាញ Connectivity និង ហេដ្ឋារចនាសម្ព័នទូរគមនាគមន៍ ឈានមុខគេទូទាំងសកលលោក ហើយសម្រាប់​ព័ត៌មានបន្ថែមសូមចូលទៅកាន់ http://commscope.com/​៕