(ភ្នំពេញ)៖ និស្សិតជ័យលាភីជំនាន់ទី១ របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលបានទទួលសញ្ញាបត្រ កាលពីខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ បានទទួលការងារនៅក្រុមហ៊ុន និងស្ថាប័នធំៗ និងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យបានទាំងអស់។
លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បានបញ្ជាក់ថា «AUPP ពិតជាមានមោទនភាព ចំពោះនិស្សិតជ័យលាភីគ្រប់រូប ដែលទទួលបានឱកាសការងារ និងបានទទួលអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតទៅសិក្សា នៅសាកលវិទ្យាល័យល្បីៗ បន្ទាប់ពីបានបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំនៅ AUPP។»
លោកបានបន្ថែមថា នេះជាសមិទ្ធិផលដ៏ត្រចះត្រចង់ដែល AUPP បានបណ្តុះធនធានមនុស្ស ដែលប្រកបដោយសក្តានុពលខ្ពស់ ដើម្បីចូលរួមការអភិវឌ្ឍសង្គមជាតិ ក៏ដូចជាចូលរួមប្រកួតប្រជែង លើឆាកអន្តរជាតិ។
តាមរយៈកម្មវិធីសិក្សាសញ្ញាបត្រ២ (Dual Degree Programs) របស់AUPP និស្សិតពុំចាំបាច់ចំណាយពេលវេលា និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីទៅសិក្សានៅសហរដ្ឋអាមេរិកឡើយ។
AUPP បានចាប់ផ្តើមទទួលពាក្យចូលរៀន និងប្រឹក្សាយោបល់អប់រំ សម្រាប់ឆ្នាំសិក្សាថ្មីនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០១៧។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈទូរសព្ទលេខ៖ ០២៣-៩៩០-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh។