(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅមុននេះបន្ដិចបានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ នៃរដ្ឋសភា លើករណី លោក កឹម សុខា ដែលបានធ្វើឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច។

សេចក្ដីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា អង្គប្រជុំបានអនុម័តកាលបរិច្ឆេទសម័យប្រជុំរដ្ឋសភា វិសាមញ្ញនីតិកាលទី៥ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីសម្រេចករណីលោក កឹម សុខា តំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណបក្សសង្គ្រោះជាតិ ក្រោយសមត្ថកិច្ចចាប់ខ្លួន ហើយត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ។

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖