(ភ្នំពេញ)៖ បន្ទាប់ពីបានជួបប្រជុំទាំងចង្អៀត និងទូលាយហើយនោះ នៅម៉ោងប្រមាណ ១០៖៥០នាទីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្រ្តីថៃ បានចាប់ផ្តើមដឹកនាំគណៈរដ្ឋមន្រ្តី នៃប្រទេសទាំងពីរបើកកិច្ចប្រជុំរួមគ្នាលើកទី៣។

កិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣នេះ ធ្វើឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព»។ កិច្ចប្រជុំនេះនឹងផ្ដល់មគ្គុទេសក៍ និងទិសដៅក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដែលនឹងផ្តល់ផលប្រយោជន៍ ថែមមួយកម្រិតទៀតដល់ប្រទេសទាំងពីរ៕