(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការធ្វើទស្សនកិច្ច នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃដដែលនេះ ភរិយាប្រមុខដឹកនាំកម្ពុជាថៃ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយានាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីសាស្ត្រាចារ្យ ណារ៉ា ផន ចាន់អូចា ភរិយានាយករដ្ឋមន្ត្រីថៃ បានបន្តធ្វើទស្សនកិច្ច នៅប្រាសាទព្រះកែវមរកត ក្នុងព្រះបរមរាជវាំង៕