(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ បន្ទាប់ពីបញ្ចប់ការធ្វើបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអ៊ូឆា និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ថៃ នៅវិមានសន្តិភាពរួចមកនោះ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយានាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីសាស្ត្រាចារ្យ ណារ៉ា ផន ចាន់អូចា ភរិយានាយករដ្ឋមន្ត្រីថៃ បានបន្តអញ្ជើញធ្វើទស្សនកិច្ច នៅសាកលវិទ្យាល័យវិចិត្រសិល្បៈ ដោយទស្សនាការសម្តែងរបាំផងដែរ។
ការអញ្ជើញទស្សនកិច្ច នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ភរិយារបស់ប្រមុខដឹកនាំកម្ពុជា-ថៃ បានទទួលស្វាគមន៍ យ៉ាងរួសរាយរាក់ទាក់ និងកក់ក្តៅបំផុត ពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត៕