(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភក្ត្រ័ា មេបញ្ជាការសឹករងខេត្តព្រះវិហារ រួមនិងសហការីបាននាំយកអំណោយប្រគល់ ជូនដខូនចាស់ជរា​គ្មានទីពឹង ដោយគាត់គ្មានកូនចៅ និងគេរស់នៅម្នាក់ឯង ស្របពេលដែលរដូវភ្ជុំបិណ្ឌ មកដល់ដែលរដូវនេះ គឺជារដូវមួយដែលកូនចៅ តែងតែនឹកឃើញដល់អ្នកមានគុណ ហើយក៏បានជូនបាយទឹកនំចំណីព្រមទាំងសម្ភារផ្សេងៗ ដើម្បីជាការតបស្នងគុណ។

សម្រាប់ដូនចាស់ជរាដែលរស់នៅឯកោគ្មានទីពឹងនេះ គឺគាត់មិននឹកស្មានដល់ថា រដូវបុណ្យភ្ជុំដ៏ធំនេះមានអ្នកជូនអ្វីដល់គាត់នោះទេព្រោះគាត់ គ្មានកូនចៅ តែអ្វីដែលធ្វើឲ្យគាត់រំភើប និងស្ទើរស្រក់ទឹកភ្នែក ដោយនឹកស្មានមិនដល់នោះ គឺលោកមេបញ្ជាការតំបន់ប្រតិបតិ្តការសឹករងព្រះវិហារ រួមនិងសហការី បានយកសម្ភារ និងថវិការទៅជូនគាត់ដល់លំនៅដ្ឋាននៅឯស្រុកឆែប ដែលទង្វើ និងកាយរបស់លោកមេបញ្ជាការសឹករងខេត្ត​បានធ្វើឲ្យប្រជាពលរដ្ឋលោកសំដែងនូវការពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹង។

ទង្វើរនេះស្តែងបញ្ជាក់ឲ្យឃើញការយកចិត្តទុកដាក់យ៉ាងខ្លាំង របស់ថ្នាក់ដឹកនាំដែលគិតគុរដល់សុខទុករាស្ត្រ នៅតាមមូលដ្ឋានដែលជួបការលំបាកនានា តួយ៉ាងដូចលោកចាសជរាម្នាក់ នៅក្នុងស្រុកឆែប ត្រូវបានលោកមេទ័ពប្រចាំតំបន់ព្រះវិហារ ពាំនាំយកអំណោយទៅចែកជូនដោយផ្ទាល់ទាំងនេះ កើតឡើងពីទឹកចិត្តសណ្តោសប្រណីរបស់ថ្នាក់ដឹកនាំមិនថាយោធា ឬស៊ីវិលនោះទេ៕