Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឲ្យអនុប្រធានសភាប្រឹក្សានយោបាយចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

07-09-2017 08:51

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ បានអនុញ្ញាតឲ្យ លោក Wang Jiarui អនុប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ជំនួបសម្តែងការគួរសមនោះ នៅវិមានព្រឹទ្ធសភា ដោយមានការចូលរួមពីលោក-លោកស្រី ដែលជាមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា រួមទាំងគណៈប្រតិភូដែលអមដំណើរអនុប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិនជាច្រើនរូបផងដែរ៕