(ភ្នំពេញ)៖ សេចក្តីរាយការណ៍របស់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ កម្មករ-កម្មការិនីរោងចក្រ ក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវែងស្រេង ប្រមាណ៦១នាក់ (ប្រុសម្នាក់) បានបន្តដួលសន្លប់ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បើតាមសេចក្តីរាយការណ៍បឋម មានកម្មករ-កម្មការិនីប្រមាណ៥០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ក្រោយចូលធ្វើការនៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ខណៈកាលពីម្សិលមិញ ត្រូវបានគេរាយការណ៍ ក៏មានកម្មការិនីប្រមាណ៤០នាក់ផងដែរ បានដួលសន្លប់ក្នុងសួនឧស្សាហកម្មនេះផងដែរ។
បន្ទាប់ពីដួលសន្លប់នេះ កម្មករ-កម្មការិនី ទាំងនោះត្រូវបានដឹងទៅព្យាបាលនៅមន្ទីរពេទ្យដែលនៅជិតនោះ រួមមានមន្ទីរពេទ្យមូលមិត្ត និងមន្ទីរពេទ្យសុខលាភមេត្រី២ ខណៈមូលហេតុនៃការដួលសន្លប់មិនទាន់បញ្ជាក់៕