(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លោក វ៉ាន់ សារាយ និង កញ្ញា សំ ស្រីនីត៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ទីបំផុត! តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទល្មើសក្បត់ជាតិ ដែលកំណត់ទោសពី១៥ ទៅ៣០ឆ្នាំ

២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជា ១០ឆ្នាំបន្តទៀត ដើម្បីរក្សាស្ថិរភាពនៅក្នុងប្រទេសកម្ពុជា

៣៖ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបរទេសទាំងឡាយពិចារណាឲ្យបានច្បាស់អំពីសម្តីលោក កឹម សុខា, បើជួបខ្លួនឯង តើទទួលយកបានឬទេ?

៤៖ រដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃស្អែក ដើម្បីពិភាក្សាអំពីករណីរបស់លោក កឹម សុខា

៥៖ រដ្ឋមន្រ្តីក្រសួងការបរទេស ចេញសេចក្តីពន្យល់ដល់តំណាងទូតនានានៅកម្ពុជា អំពីការឃាត់ខ្លួន លោក កឹម សុខា ដែលប្រព្រឹត្តបទល្មើសជាក់ស្តែង

៦៖ អគ្គនាយកដ្ឋានពន្ធដារ សម្រេចដាក់ពាក្យបណ្តឹងប្តឹងកាសែត Cambodia Daily ចំពោះការគេចវេសមិនបង់ពន្ធ

៧៖ តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានសេចក្តីថ្លែងការណ៍ថា វិធានការណ៍ស្របច្បាប់ និងសមិទ្ធផលរាជរដ្ឋាភិបាលត្រូវបានគេមើលរំលង និងចោទប្រកាន់ដោយអយុត្តិធម៌

៨៖ ចាប់ពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលឧបត្ថម្ភកម្មការិនីឆ្លងទន្លេ ៤០ម៉ឺនរៀល សម្រាប់កូនម្នាក់ កូនភ្លោះពីរ ៨០ម៉ឺនរៀល កូនភ្លោះបី ១លាន ២០ម៉ឺនរៀល

៩៖ ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ (ផ្កាយ២) ជូនលោកឧត្តមសេនីយ៍ត្រី អ៊ុច សុខុន ដែលត្រូវបានតែងតាំងជាស្នងការថ្មីខេត្តបាត់ដំបង

១០៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួយដែលខ្ញុំប្រឹងសុំពីបរទេស មិនមែនសុំមកបង្ហើយផ្ទះរបស់ខ្ញុំទេ គឺខ្ញុំសុំដើម្បីជាតិរបស់ខ្ញុំ ដើម្បីអនាគតប្រជាជនរបស់ខ្ញុំ!

១១៖ កម្ពុជានឹងទទួលបានចំណូលយ៉ាងតិច៥០០លានដុល្លារក្នុង១ឆ្នាំ ពីការបូមប្រេងកាត នៅអណ្តូងអប្សរា នៃប្លុក A

* ព័ត៌មានអន្តរជាតិ (World News)

១៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន៖ គ្រាប់បែកនុយក្លេអ៊ែរដែលកូរ៉េខាងជើងទើបបំផ្ទុះ គឺខ្លាំងជាង ១០ដង ពីអ្វីដែលជប៉ុនធ្លាប់រងគ្រោះកាលពីឆ្នាំ១៩៤៥!

២៖ ឥទ្ធិពល គីម ជុងអ៊ុន! លោក ដូណាល់ ត្រាំ «ប្រាប់ឱ្យជប៉ុន និងកូរ៉េខាងត្បូងទិញសព្វាវុធបន្ថែម» ពីសហរដ្ឋអាមេរិក!

៣៖ ទីបំផុត «លោកស្រី អោងសាន ស៊ូជី ប្រកាសថ្កោលទោសក្រុមភេរវករភាគខាងជើង» ប៉ុន្តែមិនបានថ្លែងអំពីជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ទៅកាន់បង់ក្លាដែសឡើយ! ៕