(ភ្នំពេញ)៖ កាន់តែងាយស្រួល និងឥតគិតថ្លៃក្នុងការផ្ទេរប្រាក់តាមលេខសម្ងាត់ទៅកាន់មនុស្សជាទីស្រឡាញ់ នៅរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រជាជនខ្មែរ ពិសេសពុទ្ធសាសនិកជនខ្មែរតែងធ្វើបុណ្យជាមួយនឹងអ្នកមានគុណ និងទំនុកបំរុងដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាធ្វើទាន និងឧទ្ទិសផល្លានិសង្ឃជូនដល់ញាតិមិត្តដែលធ្វើមរណកាលទៅកាន់បរលោក។ ទន្ទឹមនឹងនេះដែរ ចៅប្រុសស្រី ដែលបានចាកចេញស្រុក ដើម្បីប្រករបរបរចិញ្ចឹមជីវិត ក៏តែងជូនជាថវិកា និងសម្ភារនានា ដល់ឪពុកម្តាយរបស់ពួកគាត់ នៅឯស្រុកកំណើតផងដែរ។
ពួកគាត់តែងជ្រើសរើស ការផ្ទេរប្រាក់តាមជម្រើសផ្សេងៗ ប៉ុន្តែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សូមណែនាំការ ផ្ទេរប្រាក់តាមរយៈលេខ សម្ងាត់ (Cash-by-Code) ដោយមិនចាំបាច់អស់កម្រៃសេវារហ័សងាយស្រួល និងសុវត្ថិភាពការផ្ទេរប្រាក់តាមរយៈលេខសម្ងាត់នេះអាចឲ្យលោកអ្នកផ្ទេរ តាមរយៈសេវាធនាគារចល័ត (Mobile & Internet Banking) ឬម៉ាស៊ីនអេធីអឹម នៅទូទាំងប្រទេសកម្ពុជា។ គ្រាន់តែទទួលបានលេខកូដ សម្ងាត់ពីអ្នកផ្ទេរប្រាក់ អ្នកទទួលប្រាក់អាចដកប្រាក់ភ្លាមពីម៉ាស៊ីនអេធីអឹម ប្រាសាក់នៅគ្រប់ទីតាំងអេ.ធី.អឹម ប្រាសាក់ដែលនៅជិតពួកគាត់បំផុត គឺគ្រាន់តែចុចប៊ូតុងណាមួយរបស់ម៉ាស៊ីនអេធីអឹម រួចអនុវត្តតាមដំណើរដកប្រាក់ដូចខាងក្រោម៖
១៖ ចុចប៊ូតុងអេធីអឹមណាមួយក៏បាន, ២៖ ជ្រើសរើស បាទ/ចាស៎, ៣៖ បញ្ចូលលេខសម្ងាត់៦ខ្ទង់ដែលទទួលបានពីអ្នកផ្ទេរប្រាក់, ៤៖ ជ្រើសរើស ប្រភេទរូបិយប័ណ្ណ (ប្រាក់រៀល ឬដុល្លារ), ៥៖ បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវទទួល រួចចុចយល់ព្រម។
លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានបន្តថា «ពេលនេះ ការផ្ទេរប្រាក់ទៅដៃគូអាជីវកម្ម មិត្តភក្តិ និងជាពិសេសផ្ទេរប្រាក់ជូនអ្នកមានគុណរបស់លោកអ្នកក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ គឺមិនចាំបាច់ខ្វល់ខ្វាយទៀតឡើយ ទោះបីអ្នកទទួលគ្មានប័ណ្ណអេធីអឹម ឬគណនីជាមួយប្រាសាក់ក៏ដោយ ដោយគ្រាន់តែអ្នកផ្ទេរប្រាក់ផ្តល់លេខសម្ងាត់ អ្នកទទួលនឹងដកប្រាក់បានភ្លាមតាមម៉ាស៊ីនអេធីអឹមប្រាសាក់»។
ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា ដែលមានបណ្តាញសាខា បណ្តាញអេធីអឹម សម្ពៀតឥណទាន និងសមតុល្យប្រាក់បញ្ញើសន្សំច្រើនជាងគេ។ ជាលទ្ធផលគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រាសាក់មានទ្រព្យសកម្មសរុប១,៥១៦ លានដុល្លារអាមេរិក សម្ពៀតឥណទាន១,២៤៧លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំ៧៨៤លានដុល្លារអាមេរិក បណ្តាញការិយាល័យ១៧៦ ទីតាំង មានម៉ាស៊ីនអេធីអឹមចំនួន១២៣ និងបុគ្គលិក៧,០០០នាក់៕