(ពោធិ៍សាត់)៖ នគរបាលស្រុកបាកាន ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដកហូតបានថ្នាំញៀន មួយចំនួន ​និងសម្ភារប្រើប្រាស់សម្រាប់ធ្វើសកម្មភាព ស្ថិតនៅចំណុចគល់ស្ពានថ្មជិតវត្តពិធិ៍មានបុណ្យ ក្នុងភូមិដង្កៀបក្តាម​ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

នគរបាលស្រុកបាន ឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបាន មានឈ្មោះ អែម កុសល្យ អាយុ៣២ឆ្នាំ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌ស (ម៉ាទឹកកកចំនួន៧កញ្ចប់ ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ូតូ១គ្រឿងម៉ាឌ្រីម ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខពោធិ៍សាត់ 1A-8465។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបាននគរបាលស្រុកបានកាន កសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕