(កំពង់ស្ពឺ)៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ម៉ៅ ឡាំង អនុរដ្ឋលេខាធិការ និងសហការី ព្រមទាំងមន្រ្តីជំនាញបានចុះត្រួតពិនិត្យ ការងារស្ថាបនាផ្លូវខេត្តលេខ១៤៣ (គម្រោងពហុឆ្នាំ) ដោយក្រាលកៅស៊ូបាចថ្មពីរជាន់ (DBST) ប្រវែង៧.០០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងចិញ្ចើម១ម៉ែត្រសង្ខាង ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អនុវត្តដោយបញ្ជាការដ្ឋានកងវិស្វកម្ម កងពលតូចលេខ៧០ គិតមកដល់ពេលនេះ គម្រោងអនុវត្តបាន៤៥%ហើយ ដែលធ្វើឡើងតាមបច្ចេកទេសត្រឹមត្រូវ។

ស្របពេលបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ ជិតចូលមកដល់ក្នុងពេលឆាប់ៗនេះ ហើយដែលថ្ងៃនោះ ប្រជាពលរដ្ឋតែងធ្វើដំណើរ ទៅកាន់ទីវត្តអារ៉ាមនានា ដូច្នេះដោយគិតគូរពីការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យ មានភាពងាយស្រួលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ម៉ៅ ឡាំង រួមជាមួយមន្ត្រីក្រោមឱវាទ បានចុះពិនិត្យមើលផ្លូវនានា ក្នុងខេត្តដើម្បីជួយពន្លឿនការស្ថាបនាផ្លូវឱ្យទាន់ពេ ​វេលាដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋដែលប្រាស្រ័យផ្លូវមួយខ្សែ មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក។

លោកថា ការចុះពិនិត្យនេះបានធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារនការ និងដឹកជញ្ជូន ដែលលោកតែងតែគិតគួរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើគ្រប់រូប កន្លែងមានផ្លូវខូចខាតដោយកត្តាអ្វីមួយ ហើយថ្នាក់ដឹកនាំតែងតែចុះទៅត្រួតពិនិត្យដោយផ្ទាល់ ដោយមិន​ខ្លាចនឿយហត់នោះឡើយ៕