Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប.ស.ស ប្រកាសបណ្តុះបណ្តាល និងប្រឡងផ្តល់បណ្ណបើកបរ ជូនអ្នកបើកបររថយន្តដឹកកម្មករ ចាប់ពីថ្ងៃទី១ ខែតុលាតទៅ

06-09-2017 17:12

(ភ្នំពេញ)៖ អនុវត្តតាមគោលការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន, បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ នឹងរៀបចំបើកវគ្គបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរ ជូនអ្នកបើកបររថយន្តដឹកកម្មករ ដែលមិនទាន់មានបណ្ណបើកបរ និងអ្នកមានបណ្ណបើកបរ មិនស្របតាមប្រភេទយានយន្ត ឱ្យបានប្រឡងយកបណ្ណបើកបរស្រប តាមប្រភេទយានយន្តដែលច្បាប់បានកំណត់។

ការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរ ជូនអ្នកបើកបររថយន្តដឹកកម្មករ និយោជិត នៅតាមមូលដ្ឋានរោងចក្រប្រមូលផ្តុំអ្នកបើកបរនេះ មានរយៈពេល៣ខែ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ និងទទួលពាក្យចូលរៀនចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តារោងចក្រ សហគ្រាស សាលាឃុំ-សង្កាត់ និងនៅអគារ ប.ស.ស។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 017 606 033 ឬ 010 765 931៕