(ភ្នំពេញ)៖ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់​ ប្រជាជនកម្ពុជាភាគច្រើន កំពុងតែមមាញឹក ក្នុងការរៀបចំខ្លួន ក៏ដូចជាគេហដ្ឋាន សម្រាប់អបអរសាទរពិធីបុណ្យប្រពៃណីជាតិនេះផងដែរ ហើយមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការបោកសម្លៀកបំពាក់ ឲ្យបានស្អាត និងស្ងួតល្អ ដោយសារតែមានភ្លៀងធ្លាក់មិនទៀងទាត់។

ដូច្នេះ សូមណែនាំជំនួយការ ដ៏ពិសេសគឺម៉ាស៊ីនបោក និងសម្ងួតសម្លៀកបំពាក់ FlexWash™ ថមីដែលជាជំនួយការដ៏ពិសេស សម្រាប់សុភាពនារី និងសុភាពបុរសសម័យថ្មី។
លក្ខណៈពិសេសនៃម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង FlexWash™ ជាម៉ាស៊ីនដែលអាចបោកសម្អាតសម្លៀកបំពាក់ និងសម្ងួត ក្នុងពេលតែមួយ ។ FlexWash™ មានទ្វារចំនួនបីផ្សេងគ្នា ដែលអាចឲ្យ លោកអ្នកបោកគក់បានពីរដង ក្នុងពេលតែមួយ ទៅតាមប្រភេទផ្សេងៗរបស់សម្លៀកបំពាក់ នេះមានន័យថាអ្នកអាច បោកប្រភេទខោដោយខោ អាវដោយអាវ ឬទៅតាមពណ៌របស់សម្លៀបំពាក់ បានទៅតាមការបែងចែកខោអាវ ដែលអ្នកចង់បោកសម្អាត។

ទ្វារខាងមុខ៖ គឺអាចបោកបាន ២១គីឡួ ដែលអាចបោកសម្លៀកបំពាក់បានច្រើន ហើយវាអាចផ្ទុកទឹកបានទំហំ៥គីប =១៤១.៥០ លីត្រ ចំនុចពិសេសនៃទ្វារខាងមុខ គឺវាមានទ្វារថតតូចមួយទៀត ដែលចំណុចពិសេសនៃទ្វារតូចនេះគឺ យើងអាចទន្លាក់បន្ថែមសម្លៀកបំពាក់ប្រលាក់ ក្នុងករណី ដែលលោកអ្នកភ្លេច ឬចង់ដាក់បោកបន្ថែម នៅពេលដែលម៉ាស៊ីនកំពុងដំណើរការ ក្នុងការបោកសម្លៀកបំពាក់។

ទ្វារខាងលើ៖ គឺអាចបោកបាន ៣.៥ គីឡួ ដែលអាចបោកសម្លៀកបំពាក់សមល្មម ដែលវាផ្ទុកទឹកបានទំហំ ១គីប =២៨.៣១ លីត្រ។ ប្រសិនបើលោកអ្នកមានសម្លៀកបំពាក់ចំនួនច្រើន លោកអ្នកអាចប្រើទាំងទ្វារខាងមុខ និងខាងលើ ដើម្បីធ្វើការបោកសម្លៀកបំពាក់ ក្នុងពេលតែមួយរួម គ្នាបាន ដែលជួយឲ្យអ្នកចំនេញពេលវេលាបានច្រើន។

ម៉ាស៊ីនបោកសម្លៀកបំពាក់ FlexWash™ ថមីនេះ បំពាក់ទៅដោយបច្ចេកវិទ្យាបោកគក់ទំនើបៗចំនួន ៣ ដូចជា មុខងារបោកបានយ៉ាងស្អាតដោយចំណាយពេលតិចជាងមួយម៉ោង (SuperSpeed™), មុខងារកំចាត់ស្នាមប្រទ្បាក់ដែលជាប់ខ្លាំង (PowerFoam™) និងប្រព័ន្ធរំញ័រមិនមានសម្លេងរំខាន (Vibration Reduction Technology) ។

ម៉ាស៊ីនបោកសម្លៀកបំពាក់ FlexWash™ ទនើបជាងម៉ាស៊ីនបោកគក់ដទៃ ដោយសារតែវាមិនចាំបាច់ជួលអ្នកជំនាញ ឲ្យតំទ្បើងតំណរខ្សែទឹកពីរដាច់ដោយទ្បែកពីគ្នាឡើយ ហើយផ្នែកខាងលើ អាចឲ្យអ្នកប្រើប្រាស់ ដាក់និងដកចេញសម្លៀកបំពាក់ បានយ៉ាងងាយស្រួល។ កញ្ចក់ថ្លានៅផ្នែកខាងលើ ធ្វើឱ្យមានភាពងាយស្រួលក្នុងការពិនិត្យមើលពីដំណើរការនៃការបោកគក់។
FlexWash™ បពាក់ដោយបច្ចេកវិទ្យា Digital Inverter Technology ដែលជួយឲ្យការប្រើប្រាស់បានយូរ កាត់បន្ថយសម្លេងរំខាន និងជួយរក្សាសាច់ក្រណាត់សម្លៀកបំពាក់បានល្អ ថែមទាំមានការធានារហូតទៅដល់រយះពេល ១០ឆ្នាំទៅលើម៉ូទ័រ។

អ្នកអាចរកជាវ និងសាកសួរព័ត៌មានបន្ថែម ពីម៉ាស៊ីនបោកសម្លៀកបំពាក់ FlexWash™ នៅហាងទំនើប ឬក៏ដេប៉ូចែកចាយនានា របស់ក្រុមហ៊ុនសាមសុង ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 023 223 838៕