(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រារព្ធពិធី ប្រគល់ប័ណ្ណសរសើរ ជូននិស្សិតពូកែ ក្នុងឆ្នាំសិក្សា២០១៥-២០១៦ ក្រោមអធិបតីភាព លោកស្រីទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។
សម្រាប់ពិធីប្រគល់ប័ណ្ណសរសើរនេះ មាននិស្សិតជយលាភីសរុប ចំនួន១១០នាក់ (ស្រី៦១នាក់) ដែលបានសិក្សា ក្នុងឆ្នាំសិក្សា២០១៥-២០១៦ ជំនាន់ទី១១,១២,១៣ និង១៤ ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យ អាណាព្យាបាលនិស្សិតយ៉ាងច្រើនកុះករផងដែរ៕