(សៀមរាប)៖ ដោយមានការសម្របសម្រួល ពីធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រទេសកម្ពុជា បានរៀបចំកិច្ចប្រជុំរដ្ឋមន្ដ្រីកសិកម្ម នៃប្រទេសមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ដែលរៀបចំធ្វើឡើងនាសណ្ឋាគារ អប្សរាផាឡេស ខេត្តសៀមរាប។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមប្រធានបទ «វេទិការៀបចំគោលនយោបាយ មហាអនុតំបន់ទន្លេមេគង្គ ឆ្ពោះទៅកាន់សង្វាក់តម្លៃកសិកម្ម ប្របកដោយបរិយាប័ន្ន សុវត្ថិភាព និងនិរន្ដរភាព» ក្នុងគោលបំណងគិតគូរដល់ការគាំទ្រ ដល់គោលការណ៍របស់មហាអនុតំបន់ទន្លេមេគង្គ ដែលគ្របដណ្ដប់ប្រទេស៥ និងខេត្តមួយនៃប្រទេសចិន, ប្រទេសកម្ពុជា ខេត្តយូណាន និងតំបន់ស្វ័យត្ន ហ្គាងស៊ី នៃប្រទេសមីយ៉ាន់ម៉ា​ ថៃ ឡាវ និងប្រទេសវៀតណាម ជាសមាជិកនៃមហាអនុតំបន់នេះ។

ថ្លែងក្នុងពិធីបើក នាព្រឹកថ្ងៃទី០៦ ខែកញ្ញានេះ លោក ម៉ម អំណត់ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា «វេទិកានេះ គឺជាឱកាសដ៏ពិសេសមួយដែលយើងអាចប្រមូលផ្ដុំ អ្នកពាក់ព័ន្ធទាំងទ្បាយពីផ្នែកផ្សេងៗ ដែលមានការចាប់អារម្មណ៍ ក្នុងការលើកកម្ពស់លើវិស័យកសិកម្ម ដែលជាកម្លាំងដ៏ធំមួយ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសុវត្ថិភាពស្បែង នៅក្នុងប្រទេស និងតំបន់យើង»

លោក Samiule T. Tutuafu ប្រធាន ADB ប្រចាំនៅកម្ពុជា បានឲ្យដឹងថា គោលនយោបាយសេដ្ឋកិច្ចនេះ ពាក់ព័ន្ធនិងសេដ្ឋកិច្ច GMS និងជាពិសេសពាក់ព័ន្ធ និងប្រទេសជាសមាជិក ដែលពឹងផ្នែកលើកសិកម្ម នៅក្នុង GMS។ នៅក្នុងករណីប្រទេសកម្ពុជា បានទទួលបទពិសោធន៍ ជាង២ទស្សវត៍្ស ដែលមានកំណើតសេដ្ឋកិច្ចរឹងមាំ ហើយជាមធ្យមមានកំណើនជាង៧%។ កំណើនសេដ្ឋកិច្ចនេះ ធ្វើឲ្យកម្ពុជាទទួលបានចំណាត់ថ្នាក់ទី៦ រវាងប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ នៅក្នុងពិភពលោក។

លោក Samiule T. Tutuafu បានបញ្ជាក់ថា នៅឆ្នាំ២០១៥ យោងទៅលើធនាគារពិភពលោក កម្ពុជាទទួលបានឋានៈជាប្រទេស ដែលមានប្រាក់ចំណូលទាបមធ្យម ដោយផ្អែកទៅលើ ចំណូលជាតិសរុប ១០៧០ដុល្លារក្នុងម្នាក់។ ការទស្សន៍ទាយចុះក្រោយ នៅក្នុងឆ្នាំ២០១៧ ដោយ ADB បានបង្ហាញថា កំណើតសេដ្ឋកិច្ច នឹងកើនឡើង ៧.១%, កំណើនរំពឹងថា នឹងបានមកពីការងើបឡើងវិញ នៃវិស័យកសិកម្ម និងវិស័យទេសចរណ៍។

លោកបានបន្ថែមទៀតថា ដោយមានកំណើនសេដ្ឋកិច្ចរឹងមាំ ជាបន្ដបន្ទាប់ ភាពក្រីក្រត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ពីអត្រាដ៏ខ្ពស់ ៤៧.៨% ក្នុងឆ្នាំ២០០៧ មកត្រឹម ១៣.៥% ក្នុងឆ្នាំ ២០១៤។

សូមបញ្ជាក់ថា កិច្ចប្រជុំរយៈពេល៣ថ្ងៃនេះ នឹងមានកម្មវិធីដូចជា វេទិកាពិភាក្សា លើគោលនយោបាយ ដើម្បីលើកកម្ពស់ សុវិត្ថភាពចំនីអាហារ និងសង្វាក់ផលិតកម្ម ប្រកបដោយស្ថេភាព និងបរិបណ្ណ បង្កើនការយល់ដឹង ពីតំបន់ទេសចរណ៍កសិកម្ម (Agro tourism) ដែលមាននៅក្នុងប្រទេសមហាអនុតំបន់ទន្លេមេគង្គ និងក៏ដើម្បីផ្សារភ្ជាប់ផលិតផល និងសេវាកម្ម
ទេសចរណ៍ កសិកម្ម បរិស្ថាន ទៅក្នុងបណ្ដាលទីផ្សារ និងធ្វើការដៃគូរ សហការធុរៈកិច្ច៕