(ភ្នំពេញ)៖ មន្ត្រីនគបាលផ្នែកព្រហ្មទណ្ឌ នៃអធិការនគបាលខណ្ឌ៧មករាម្នាក់ ត្រូវបានខ្មាន់កាំភ្លើងមួយក្រុមមិនស្គាល់អត្តសញ្ញាណ បាញ់ប្រហារទាំងកណ្តាលរាត្រី ត្រូវបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយ។
ហេតុការណ៍បាញ់ប្រហារទៅលើជនរងគ្រោះខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០៖៥០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅប្រឆិតខាងក្រោយវិទ្យាល័យ «យុគន្ធរ» តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រហូតមកដល់ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ជនរងគ្រោះបានដឹងខ្លួនវិញហើយ តែនៅសភាពធ្ងន់ធ្ងរ និងកំពុងសង្គ្រោះនៅឡើយ។ នេះបើតាមការបញ្ជាក់ពីលោក រស់ ស៊ីណា ប្រធានផ្នែកព្ហ្មឬណ្ឌខណ្ឌ៧មករា។
លោកបន្ថែមថា «ទោះជាយ៉ាងណា ជនរងគ្រោះកំពុងស្ថិតក្នុដំណាក់កាលសង្គ្រោះនៅឡើយទេ ហើយត្រូវការពេលវេលាច្រើនទៀត ដើម្បីតានដានមុខរបួសដែរៗ ពីព្រោះត្រូវទម្លុះ ដោយគ្រាប់កាំភ្លើងផ្នែកខាងស្តាំដើមទ្រូង ធ្លាយមកខាងខ្នង»។
សូមបញ្ជាក់ថា ហេតុការណ៍ផ្ទះអាវុធបណ្ដាលឲ្យមានសមត្ថកិច្ច រងរបួសធ្ងន់ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០៖៥០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅប្រឆិតខាងក្រោយវិទ្យាល័យ «យុគន្ធរ» តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គ្រាប់កាំភ្លើង បានហោះឆ្លងផ្លូវទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ7មករា រាជធានីភ្នំពេញ បណ្ដាលឲ្យជិតធ្លុះ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ កំពុងធ្វើដំណើ និងរស់នៅក្បែរនោះ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង នៅលើដងផ្លូវព្រះសីហនុ ភ្លាមនោះក៏ត្រូវបានក្រុមជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូមួយគ្រឿង ឌុបគ្នាមកធ្វើសកម្មភាពបាញ់ប្រហារប្រហែល៤គ្រាប់ទាំងកំរោលតែម្ដង បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ហើយគ្រាប់កាំភ្លើងបានហោះទៅផ្លូវម្ខាងទៀត បណ្ដាលឲ្យចំជញ្ជាំងជិតផ្ទុះថែមទៀត។
ក្រោយពេលកើតហេតុភ្លាមៗ ក្រុមជនសង្ស័យទាំង២នាក់ បានជិះម៉ូតូឌុបគ្នារត់គេចខ្លួនបាត់ស្រមោលសូន្យឈឹងតែម្ដង។ ចំណែកសមត្ថកិច្ចដែលរងរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចដូចគ្នា ដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីពេទ្យផងដែរ។ ក្រោយកើតហេតុ គេឃើញបន្សល់ទុកតែសំបកកន្ទុះ និងក្បាលគ្រាប់អាវុធខ្លីចំនួន០២ នៅកន្លែងកើតហេតុ ដោយឡែកជនសង្ស័យបានគេចខ្លួនដោយសុវត្ថិភាព៕