(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានសម្រេចបន្ថយពេលវេលា និងបែបបទក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមដល់ផលិតករ និងអ្នកនាំចេញ ដោយបានផ្ដល់សិទ្ធិបន្ថែមដល់ថ្នាក់នាយកដ្ឋាននាំចេញ-នាំចូល និងថ្នាក់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្នុងការពិនិត្យ និងអនុម័ទការស្នើសុំវិញ្ញបនបត្របញ្ជាក់ប្រភពដើមទំនិញគ្រប់ទម្រង់ តាមប្រព័ន្ធស្វ័យប្រវត្តកម្ម ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម នឹងកែសម្រូល និងកាត់បន្ថយដំណាក់កាលនៃការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញតាមប្រព័ន្ធស្វ័យប្រវត្តកម្មជាបន្តទៀត ដើម្បីសម្រួលពាណិជ្ជកម្ម និងបង្កើតបរិយាកាសធុរកិច្ចនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៖