អាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ៣ទីតាំងឃាត់ខ្លួនមនុស្ស៦នាក់ ដកហូតបានថ្នាំញៀន២៤កញ្ចប់ និងសម្ភារមួយចំនួនធំ
06-09-2017 10:48
(ព្រះវិហារ)៖ កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ចំនួន៣ទីតាំង ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ដកហូតថ្នាំញៀន ចំនួន២៤កញ្ចប់ និងសម្ភារប្រើប្រាស់មួយចំនួនធំ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ។
មន្រ្តីអាវុធហត្ថស្រុកជាំក្សាន្ត បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះវិហារ ឱ្យដឹងថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកង រាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការភូមិធម្មជាតិ និងយោធាកងពលលេខ៨ បានធ្វើការបង្ក្រាបករណី ជួញដូរគ្រឿងញៀនចំនួន៣គោលដៅ ដោយឃាត់ខ្លនជនសង្សយបាន៦នាក់ ថ្នាំញៀនខុសច្បាប់ ប្រភេទម៉ាទឹកកកចំនួន២៤កញ្ចប់ ក្នុងនោះមាន១៦កញ្ចប់ធំ និង៨កញ្ចប់តូច ព្រមទាំងវត្ថុតាងផ្សេងៗ មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ រួមនឹងថ្នាំញៀន ត្រូវអាហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕