(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខ នឹងប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី អ៊ុច សុខុន ដែលបច្ចុប្បន្នជាស្នងការរងនគរបាលរាជធានីភ្នំពេញ ឡើងកាន់តំណែងជាស្នងការនគរបាលខេត្តបាត់ដំបងជាផ្លូវការ ជំនួសលោកឧត្តមសេនីយ៍ទោ ស ថេត។
យោងតាមមន្រ្តីនគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពិធីប្រកាសតែងតាំងខាងលើ នឹងធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
មន្រ្តីដដែលបានបន្តថា លោកឧត្តមសេនីយ៍ទោ ស ថេត ដែលបច្ចុប្បន្នជាស្នងការនគរបាលខេត្តនគរបាលខេត្តបាត់ដំបង នឹងផ្លាស់ឡើងកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិវិញ៕
លោកឧត្តមសេនីយ៍ត្រី អ៊ុច សុខុន (រូបកណ្តាល)
លោកឧត្តមសេនីយ៍ទោ ស ថេត