(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លោក វ៉ាន់ សារាយ, កញ្ញា សំ ស្រីនីត, លោក អាន សុគន្ធធារ៉ា និង លោក ហួន លីហួរ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទក្បត់ជាតិ ក្នុងមាត្រា៤៤៣ ដែលកំណត់ទោសពី១៥ ទៅ៣០ឆ្នាំ
២៖ រដ្ឋាភិបាលចិន «ប្រកាសគាំទ្រចំណាត់ការរដ្ឋាភិបាលកម្ពុជា និងចាត់ទុកការចាប់ខ្លួនលោក កឹម សុខា ជាកិច្ចការពារសន្តិសុខ និងស្ថិរភាពជាតិ»
៣៖ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិនិត្យលើករណីលោក កឹម សុខា ក្រោយទទួលរបាយការណ៍ពីតុលាការ
៤៖ មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រកាសនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីកាសែត The Cambodia Daily ក្រោយទទួលបានលិខិតពន្ធដារ!
៥៖ រដ្ឋមន្រ្តីការបរទេសកម្ពុជា-ឡាវ ឯកភាពលើពង្រាងលិខិតសម្រាប់នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ ដាក់ទៅរដ្ឋាភិបាលបារាំងសុំអ្នកជំនាញប្តូរខ្នាតផែនទី
៦៖ ប្រធានគណបក្សយុវជនកម្ពុជា នឹងពិភាក្សាជាមួយអ្នកច្បាប់ ដើម្បីស្នើដល់តុលាការបើកការស៊ើបអង្កេតគណៈកម្មការមុន អំពីលុយបុណ្យសពបណ្ឌិត កែម ឡី
៧៖ កម្មកររោងចក្រ KKN3 នៅខេត្តកោះកុង បន្តដួលសន្លប់ជិត១០០នាក់ ដោយសារសំឡេងកន្តឹងប្រកាសអាសន្នរោទិ៍
* ព័ត៌មានអន្តរជាតិ (World News)
១៖ អំពើហិង្សានៅមីយ៉ាន់ម៉ា៖ ផ្តាច់ជីវិតមនុស្សឡើងដល់ជាង១,០០០នាក់ ខណៈមន្ត្រី UN ថ្លែងរិះគន់យ៉ាងខ្លាំងលើ អោងសាន ស៊ូជី និងយោធា
២៖ ជម្លោះនៅមីយ៉ាន់ម៉ា៖ ម្ចាស់ណូបែលសន្តិភាព លោកស្រី អ៊ុង សានស៊ូជី រងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ ដែលបរាជ័យក្នុងការការពារ ជនជាតិភាគតិចមូស្លីមរ៉ូហិនយ៉ា
៣៖ សហរដ្ឋអាមេរិក កំពុងរៀបចំគំរោងប្រមូលផ្តុំអន្តរជាតិ ដើម្បីដាក់ទណ្ឌកម្មខ្លាំងក្លាមិនធ្លាប់មាន ទៅលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង
៤៖ ប្រធានាធិបតីអាមេរិក និងកូរ៉េខាងត្បូង សម្រេចលុបចោលការដាក់កំហិតក្នុងការផលិតមីស៊ីលរបស់កូរ៉េខាងត្បូង ព្រោះភាពព្រហើនរបស់ប្រទេសក្បែរខាង ៕