(ភ្នំពេញ)៖ ឱកាសពិសេស បានមកដល់ហើយ សម្រាប់សិស្ស-និស្សិត ចាប់ផ្ដើមឆ្នាំសិក្សាថ្មី ពីក្រុមហ៊ុន Falcon Tech ដោយការបញ្ចុះតម្លៃ រហូតដល់ទៅ២៨ដុល្លារ រាល់ការជាវ iPhone 6 – 32GB។
ការបញ្ចុះតម្លៃពិសេស២៨ដុល្លារ ចំពោះអតិថិជន ដែលជាវ iPhone 6 – 32GB ពណ៌មាសយ៉ាងស្រស់ស្អាត ដែលមានការធានា យ៉ាងត្រឹមត្រូវស្របច្បាប់ រយៈពេលមួយឆ្នាំ ពីរោងចក្រ Apple និងធានាដូរថ្មីវិញ ក្នុងរយៈពេល ៣០ថ្ងៃ ក្នុងករណីបញ្ហាបច្ចេកទេស។ សម្រាប់ការប្រម៉ូសិន Back-To-School $28 នេះអនុវត្ត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ដែលអតិថិជនគ្រប់រូប អាចរកជាវបាន នៅតាមហាងលក់ទូរស័ព្ទ គ្រប់ខេត្ត ក្រុង រាជធានី។
ទន្ទឹមនឹងការចាប់អារម្មណ៍ និងកក្រើកទីផ្សារក្នុងរយៈកាល ដែល iPhone 6 – 32GB បង្ហាញវត្តមានក្នុងទីផ្សារស្មានហ្វូន នៅកម្ពុជាមកនេះ យើងឃើញមានសកម្មភាពជាច្រើន នៅលើទីផ្សារតែម្ដង ។
មួយវិញទៀតបន្ទាប់ពី Falcon Tech បានប្រារព្ធកម្មវិធីជួបជុំដៃគូអាជីវកម្ម Falcon Dinner Night កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះមក Falcon Tech បានប្រកាស ឲ្យមានការអនុវត្តកម្មវិធីប្រូម៉ូសិនមួយ គឺ Back-To-School គាប់ជួននៅរដូវកាលនេះ មានសាលាឯកជនមួយចំនួន បានចាប់ផ្ដើមចុះឈ្មោះ និងដំណើរការឆ្នាំសិក្សាថ្មី ដូច្នេះ Falcon Tech បានជូនកាដូពិសេស សម្រាប់សិស្ស-និស្សិត ដែលមានបំណងចង់ប្រើប្រេន Apple និងប្ដូរស៊េរីស្មាតហ្វូន ដែលមានតម្លៃសមរម្យ និងទំនើបទាន់សម័យ៕