(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមភ្ញៀវវៀតណាម នៅពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ផ្តើម ហើយក្នុងវគ្គសន្សំពិន្ទុនៃពូល C ជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ដែលមានប្រទេសអារ៉ាប់រួម ធ្វើម្ចាស់ផ្ទះ។
នេះជាការជួបគ្នាក្នុងជើងទី១ សម្រាប់ក្រុមប្រទេសក្បែរខាងគ្នា តែជាការប្រកួតសន្សំពិន្ទុលើកទី៣ ប្រចាំពូល C បន្ទាប់ពី ក្រុមទាំងពីរធ្លាប់ជួបគ្នាចុងក្រោយកាលពីឆ្នាំ២០១៦ នៅប្រទេសមីយ៉ាន់ម៉ា (ភូមា) ក្នុងពានរង្វន់ Suzuki Cup ដោយកម្ពុជាបានបរាជ័យ ២-១ ក្រោមថ្វីជើងរបស់វៀតណាម៕