(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវដល់យុវជន-យុវតីកម្ពុជាគ្រប់រូបឲ្យ ចូលរួមគាំទ្រការប្រកួតបាល់ទាត់ រវាងក្រុមជម្រើស ជាតិកម្ពុជា ប៉ះក្រុមភ្ញៀវវៀតណាម នាម៉ោង ៦៖៣០នាទី នៅពហុកីឡដ្ឋានជាតិ នៅល្ងាចថ្ងៃទី៥ ខែកញ្ញានេះ នៃពានរង្វាន់ AFC Asian Cup 2019។

នៅលើ Facebook Page សម្តេចបានមានប្រសាសន៍ថា «សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន-យុវតី ចូលរួមទស្សនាកាប្រកួតបាល់ទាត់ល្ងាចនេះឲ្យបានច្រើនកុះករ»

សូមបញ្ជាក់ផងដែរថា Facebook Page របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្សាយផ្ទាល់ (LIVE) ពីពហុកីឡដ្ឋានជាតិនៅពេលចាប់ផ្តើមការប្រកួតនៅម៉ោង ៦៖៣០នាទីល្ងាច។ សូមចូលរួមទស្សនាទាំងអស់គ្នា ដើម្បីគាំទ្រវិស័យកីឡាជាតិយើង៕