(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានចាប់ខ្លួនជនបរទេសសញ្ជាតិអូស្ត្រាលីម្នាក់ ដែលលក់គ្រឿងញៀន ព្រមទាំងដកហូតបានថ្នាំញៀនញៀន មេតំហ្វេតាមីន១កញ្ចប់ ទម្ងន់៤០,៨៥ ក្រាម ជញ្ជីងថ្លឹង១ ដបសម្រាប់ជក់ថ្នាំញៀន១ផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មុខសញ្ញាដែលចាប់ខ្លួននៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧មានឈ្មោះ Dino Rossetto ភេទប្រុស អាយុ៥០ឆ្នាំ សញ្ជាតិអូស្ត្រាលី បច្ចុប្បន្នជួលផ្ទះ នៅក្រុមទី២៦ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
នៅពេលនេះសម្រាប់បុរសជនជាតិអូស្រ្តាលី ស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ច ដើម្បីចាត់ការបន្តទៀត៕