Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ (ភ្នំពេញ)​ រៀបចំកម្មវិធីវេទិកាថ្នាក់ខណ្ឌស្តីពី «ការផ្តល់សេវាសាធារណៈ​ និងការចូលរួមរបស់មហាជន ក្នុងការអភិវឌ្ឍមូលដ្ឋាន ភូមិ សង្កាត់»​

05-09-2017 16:55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី​៥​ ខែកញ្ញា​ ឆ្នាំ២០១៧​នេះ ​ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ)​ បានរៀបចំកម្មវិធីវេទិកាថ្នាក់ខណ្ឌស្តីពី «ការផ្តល់សេវាសាធារណៈ​ និងការចូលរួមរបស់មហាជន ក្នុងការអភិវឌ្ឍមូលដ្ឋាន ភូមិ-សង្កាត់»​ និងពិធីសម្ពោធស្រះទឹកត្រពាំងធំ សង្កាត់ភ្លើងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។​

កម្មវិធីនាព្រឹកនេះ បានប្រព្រឹត្តទៅក្នុងសាលប្រជុំរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ​ និងពេលរសៀលនឹងបន្តនៅទីតាំងស្រះទឹកត្រពាំធំ សង្កាត់ភ្លើងឆេះរទេះផងដែរ ដោយមានការចូលរួមពីអភិបាលខណ្ឌ លោក ហែម ដារិទ្ធ អភិបាលរងខណ្ឌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕